ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សិល្បករជនជាតិចិនដាក់តាំងដើមឈើធ្វើពីដែកសុទ្ធ ដើម្បីក្រើនរំឭកពីគ្រោះថ្នាក់ចំពោះបរិស្ថាន

២៩ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

សិល្បករជនជាតិចិនឈ្មោះអៃវៃវៃ(Ai Weiwei) បាននាំយកឈើព្រៃ១ដើម (ដែលដុះនៅតំបន់ត្រូពិក កម្ពស់៣២ម៉ែត្រ ធ្វើពីដែកសុទ្ធ) ទៅដាក់តាំងនៅប្រទេសព័រទុយហ្កាល់។

 

លោកឲ្យឈ្មោះស្នាដៃសិល្បៈនេះថា «ដើមប៉េគី» ដែលលោកសង្ឃឹមថាវាអាចនឹងជួយបញ្ជ្រាបការយល់ដឹងពីហានិភ័យចំពោះបរិស្ថាន ដែលកើតឡើងដោយសារការកាប់បំផ្លាញព្រៃឈើ។

 

 

 

 

កាលពីបួនឆ្នាំមុន, លោកអៃវៃវៃបានធ្វើដំណើរទៅប្រទេសប្រេស៊ីល បំណងថាចង់ស្រាវជ្រាវពីបញ្ហាប្រឈមដែលអាចនឹងកើតមានចំពោះព្រៃឈើ។ ប៉ុន្តែអ្វីដែលគាត់មិននឹកស្មាន និងជួបដោយចៃដន្យនោះ គឺការប្រទះឃើញឈើកម្រ១ដើម ដែលមានវ័យចំណាស់ បន្សល់ទុកតាំងពីសម័យបុរាណ ជាប្រភេទដើមឈើដែលសឹងតែផុតពូជពីលើភពផែនដីដោយសារស្នាដៃកាប់បំផ្លាញរបស់មនុស្ស។

 

 

វាគឺជាឈើព្រៃមួយប្រភេទដែលដុះនៅក្នុងព្រៃនៃតំបន់អាត្លង់ទិកភាគឦសាន។ ក្រោយមក គេបានប្រើប្រាស់បង្គង និងរន្ទា ដើម្បីចាក់ពុម្ពស្រោបពីខាងក្រៅដើមឈើ ធ្វើជាប៉ាន់គំរូ។ គេដឹកពុម្ពដើមឈើនេះទៅប្រទេសចិន ដើម្បីចាក់ពុម្ពពីដែកឲ្យចេញជារូបរាងដូចដើមឈើ។

 

 

 

 

 

 

 

 

គេក៏ដឹកដើមឈើធ្វើពីដែកនោះទៅដាក់តាំងនៅសារមន្ទីរនៃប្រទេសព័រទុយហ្កាល់។ ដើមឈើដែករបស់លោកអៃវៃវៃមិនមានស្លឹក ឬបែកមែកសាខាទេ។ ប៉ុន្តែវាមានលក្ខណៈប្រហោងក្នុង និងមានច្រេះចាប់។ ទាំងនេះជាការក្រើនរំឭកឲ្យយើងចាប់អារម្មណ៍ពីបញ្ហាប្រឈមរបស់ប្រព័ន្ធបរិស្ថានជាសាកល៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024