ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មនុស្សស្លាប់និងរបួសក្នុងហេតុការណ៍ផ្ទុះនៅសួនឧស្សាហកម្មប្រទេសអាលឺម៉ង់

២៨ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

ហេតុការណ៍ផ្ទុះនៅសួនឧស្សាហកម្ម នៅថ្ងៃអង្គារដែលបង្កអោយកើតមានអគ្គីភ័យនិងផ្សែងខ្មៅខ្មួលខ្មាញ់ពាសពេញផ្ទៃមេឃក្នុងទីក្រុងLeverkusen(ឡេនវើកូសីន) របស់ប្រទេសអាលឺម៉ង់បានសម្លាប់មនុស្សយ៉ាងតិចម្នាក់ និង៤នាក់ផ្សេងទៀតបាត់ខ្លួននៅឡើយ។

 

 

 

 

ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានប្រើពេល៣ម៉ោងដើម្បីពន្លត់ភ្លើង នៅសួនឧស្សាហកម្មឈីផាក(Chempark)  ដែលជាតំបន់មានក្រុមហ៊ុនគីមីជាច្រើន។ អាជ្ញាធរអាលឺម៉ង់បានអោយដឹងថា ប្រតិបត្តិការរុករកអ្នកបាត់ខ្លួននៅតែបន្តធ្វើឡើង។  ក្នុងហេតុការណ៍នេះផងដែរ មានមនុស្សយ៉ាងតិច១៦នាក់ផ្សេងទៀត រងរបួស ក្នុងនេះមានម្នាក់ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។

 

 

យ៉ាងណាក៏ដោយមកដល់ពេលនេះ គេនៅមិនទាន់បានដឹងពីមូលហេតុផ្ទុះនៅឡើយទេ។

 


ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរបានស្នើអោយពលរដ្ឋត្រូវនៅក្នុងលំនៅដ្ឋាន ហើយបិទទ្វារនិងបង្អួច ខណៈអាជ្ញាធរអាលឺម៉ង់ត្រូវពិនិត្យមើលគុណភាពខ្យល់ជុំវិញ កន្លែងកើតហេតុ រកមើលថាតើមានឧស្ម័នពុលដែរឬយ៉ាងណា។

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024