ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Matt Damon ចេញសម្ពោធភាពយន្តបែបឧក្រិដ្ឋកម្មថ្មីដោយផ្អែកតាមសាច់រឿងពិត

២៨ កក្កដា ២០២១ | កម្សាន្ដ

តារាសម្ដែងអាមេរិក Matt Damon (ម៉េត ដេម៉ុន)បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ខ្លួន ដោយភាពយន្តនេះត្រូវបានផលិតដោយផ្អែកតាមសាច់រឿងពិតរបស់នារីម្នាក់ដែលត្រូវជាប់ពន្ធធនាគារជាច្រើនឆ្នាំដោយសារការភ័ន្តច្រលំ។

 


ក្នុងខ្សែភាពយន្តបែបឧក្រិដ្ឋកម្មថ្មីមានចំណងជើងថា "Stillwater" (ស្ទីលវ័តធឺ)Matt Damon (ម៉េត ដេម៉ុន) បានដើរតួជាកម្មករបូមប្រេងម្នាក់ឈ្មោះ Bill Baker (ប៊ីល ប៊េកខឺ) ដែលក្នុងសាច់រឿង តួអង្គនេះត្រូវធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីទៅជួយសង្គ្រោះកូនស្រីដែលត្រូវជាប់ឃុំនៅពន្ធនាគារដោយសារការយល់ច្រលំ។

 

 

កូនស្រីរបស់គេមានឈ្មោះថា Allison (អាលីស៊ុន) ត្រូវជាប់ពន្ធនាគារក្រោយរងការចោទប្រកាន់ថាបានសម្លាប់មិត្តភ័ក្តិរួមបន្ទប់របស់នាង ហើយ Bill Baker (ប៊ីល ប៊េកខឺ) នឹងត្រូវឆ្លងកាត់រឿងរ៉ាវលំបាកៗជាច្រើនក្នុងដំណើរជួយសង្គ្រោះកូនស្រី។ សាច់រឿងមួយផ្នែកនៃភាពយន្តនេះត្រូវបានផ្អែកលើករណីពិតកើតឡើងលើនារីម្នាក់ឈ្មោះ Amanda Knox (អាមេនដា ណក់) ដែលត្រូវជាប់ពន្ធគារដោយការកាត់ក្ដីខុស។

 

 

តារាសម្ដែងអាមេរិក Matt Damon (ម៉េត ដេម៉ុន) បានឲ្យដឹងថា រូបគេបានចំណាយពេលជាច្រើនសប្ដាហ៍ជាមួយនឹងកម្មករបូមប្រេងនៅរដ្ឋ Oklahoma (អុកឡាហូម៉ា) ដើម្បីរៀនសូត្រសម្រាប់ការដើរតួជាកម្មករបូមប្រេងម្នាក់ក្នុងខ្សែភាពយន្តថ្មីនេះ។

 

 

ដើមឡើយភាពយន្ត "Stillwater" (ស្ទីលវ័តធឺ) បានកំណត់ថាចាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ ហេតុនេះទើបត្រូវពន្យារពេលការចាក់បញ្ចាំងរហូតដល់ថ្ងៃទី៣០ ខែកក្កដានេះ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024