ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ភោជនីយដ្ឋាននៅអង់គ្លេសមានបម្រើសេវាម្ហូបអាហារសម្រាប់សត្វឆ្កែ ដែលម្ចាស់វាយកទៅតាមខ្លួន

២៨ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

ភោជនីយដ្ឋាន១នៅប្រទេសអង់គ្លេស មានបម្រើសេវាអាហារ សម្រាប់សត្វឆ្កែដែលម្ចាស់វាជាអតិថិជនយកទៅតាមខ្លួន។ ម្ចាស់ភោជនីយដ្ឋានសង្ឃឹមថាការផ្ដល់ជូនកម្មវិធីពិសេសនេះជាប្រភេទស្រាខក់ថេល (cocktails) និងអាហារញ៉ាំកំដមាត់ ដែលមានលក្ខណៈពិសេសគ្មាន២លើលោក។ អតិថិជន និងឆ្កែរបស់គេអាចញ៉ាំអាហារផ្សំពីបន្លែ ផ្លែឈើ និងរុក្ខជាតិ។

 

 

 

 

សត្វឆ្កែដែលអតិថិជននាំមក លើកលែងតែគ្រឿងស្រវឹង១ចេញ, វាអាចស៊ីយ៉ាងឆ្ងាញ់មាត់នូវប្រភេទអាហារចម្រុះមានតាំងពីមើមការ៉ុតស្រស់ ផ្លែឈើចម្រុះ ផ្លែប៉ម និងទឹកការ៉ុតកិន។ អតិថិជន និងឆ្កែរបស់ពួកគេអាចទទួលបានអាហារដែលមិនដាក់ស្ករស និងអំបិល។

 

 

សម្រាប់មនុស្សយើង១ចំនួន ការយកសត្វចិញ្ចឹមចូលហាង ដើម្បីញ៉ាំអាហារជុំគ្នា គឺជាមធ្យោបាយដ៏ល្អ១ ដែលអាចកាត់បន្ថយស្ត្រែសនៅក្នុងពេលកើតមានជំងឺខូវីដ១៩។ អតិថិជនរបស់ភោជនីយដ្ឋាននេះ ជាអ្នកដែលទើបតែចិញ្ចឹមសត្វឆ្កែថ្មីៗក្រោយការផ្ទុះជំងឺខូវីដ១៩។ ធ្វើបែបនេះដើម្បីកាត់បន្ថយការតប់ប្រមល់នៅក្នុងពេលបិទខ្ទប់។

 

 

 

 

 

 

ស្ត្រីម្នាក់សម្រេចចិត្តយកសត្វឆ្កែ១ក្បាលមកចិញ្ចឹម និងដាក់ឈ្មោះកូកូ បន្ទាប់ពីចំណាយពេលនៅតែក្នុងផ្ទះដើម្បីបំពេញការងារពីចម្ងាយ។ ដូច្នេះ នាងក៏ដឹកឆ្កែចូលហាងដើម្បីញ៉ាំអាហារជុំគ្នា។ ចំពោះអ្នកដែលយល់ឃើញថាការយកសត្វចូលភោជនីយដ្ឋានបែបនេះជារឿងចម្លែក, ពួកគេមានជម្រើសមួយទៀត គឺយកឆ្កែមកឲ្យភោជនីយដ្ឋានជួយមើលថែទាំពេញមួយថ្ងៃទល់ល្ងាច។

 

បន្ទាប់មក, ភោជនីយដ្ឋានអាចចាប់ផ្ដើមបើកដំណើរការនៅពេលក្បាលព្រលប់ ដើម្បីទទួលអតិថិជនរបស់ខ្លួន៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024