ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

CDCអាមេរិកណែនាំអោយពលរដ្ឋចាក់វ៉ាក់ស៊ាំងហើយពាក់ម៉ាស់ពេលចេញទៅខាងក្រៅ

២៨ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

អាជ្ញាធរអាមេរិក បានលើកឡើងនៅថ្ងៃអង្គារ(២៧កក្កដា)ថា ពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់ស៊ាំងជំងឺកូវីដ១៩ហើយ គួរពាក់ម៉ាស់ពេលចេញទៅខាងក្រៅ ក្នុងតំបន់ដែលមានឆ្លងវីរុសជំងឺកូវីដ១៩ និងជាពិសេសពេលដែលវីរុសជំងឺកូវីដ១៩ Delta (ឌេលតា) ដែលកំពុងឆ្លងរាលដាលឆាប់រហ័សបែបនេះ។

 

 

 

 

 

មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិក(CDC)ក៏បានណែនាំផងដែរ អោយសិស្សទាំងអស់រួមនិងគ្រូបង្រៀន នៅសាលាមត្តេយ្យ រហូតដល់សិស្សថ្នាក់ទី១២ ត្រូវពាក់ម៉ាស់ការពារមេរោគ មិនចំពោះថា អ្នកនោះ បានចាក់វ៉ាក់ស៊ាំងរួចរាល់ហើយ នៅមិនទាន់បានចាក់វ៉ាក់ស៊ាំងនៅឡើយនោះទេ។

 

 

សេចក្តីណែនាំនេះ បានកែប្រែការប្រកាសរបស់ CDCអាមេរិក កាលពីខែឧសភាកន្លងទៅដែលថា ពលរដ្ឋអាមេរិកដែលចាក់វ៉ាក់ស៊ាំងហើយមិនចាំបាច់ពាក់ម៉ាស់ ដែលនេះបានធ្វើអោយពលរដ្ឋអាមេរិកកាំងរាប់លាននាក់ ដោះម៉ាស់ចេញ។

 

 

សហរដ្ឋអាមេរិក ជាប្រទេសមួយក្នុងពិភពលោកដែលមានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃកម្រិតខ្ពស់ ។ នៅទូទាំងពិភពលោក សម្រាប់ករណីឆ្លងប្រចាំថ្ងៃក្នុង ៩ករណីមានអាមេរិក១ករណី។ មធ្យមភាគ៧ថ្ងៃសម្រាប់ករណីឆ្លងថ្មី បានកើនឡើងខ្លាំង។

 

នៅតាមតំបន់ជាច្រើនដែលមានស្ថានភាពងាយឆ្លង  CDCអាមេរិកបានណែនាំថា គ្រប់គ្នាដែលបានចាក់វ៉ាក់ស៊ាំងគ្រប់ដូសហើយក៏ដោយ ត្រូវពាក់ម៉ាស់ពេលចេញ ទៅខាងក្រៅ ដើម្បីជួយបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពារដល់អ្នកដទៃ។

 

CDCអាមេរិកអោយដឹងថា បណ្តាតំបន់នៅអាមេរិក៦៣ភាគរយ មានអត្រាឆ្លងជំងឺកូវីដ១៩កម្រិតខ្ពស់ ដែលត្រូវពាក់ម៉ាស់។ វីរុសជំងឺកូវីដ១៩ឌេលតា (Delta) ជាប្រភេទវីរុសឆ្លងលឿន។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024