ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

លោកតាជនជាតិរុស្ស៊ីអាយុ១០២ឆ្នាំ ដែលធ្លាប់ជាទាហានជើងចាស់ អាចជាសះស្បើយពីជំងឺខូវីដ១៩

២៨ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

ជនជាតិរុស្ស៊ីម្នាក់ធ្លាប់ជាទាហានជើងចាស់ដែលប្រឡូកនៅក្នុងសង្គ្រាមលោកលើកទី២ សព្វថ្ងៃអាយុដល់ទៅ១០២ឆ្នាំ ពិតជាមិនធម្មតាទេ អាចប្រយុទ្ធឈ្នះសត្រូវ ហើយប្រយុទ្ធឈ្នះខូវីដទៀត។ គាត់ចាត់ទុកថាជីវិតរបស់គាត់ប្រៀបបាននឹងការរស់ឡើងវិញ។ ម៉្យាង គាត់មានអាយុចាស់ជរាមែនទែន, និងម៉្យាងទៀត មេរោគខូវីដ១៩បានស៊ីសួតរបស់គាត់អស់៨០%។

 

 

 

 

 

បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជាង១ខែ និងសម្រាកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល១អាទិត្យ, លោកតាឈ្មោះបាកាយ៉េវ (Bagayev) នៅទីបញ្ចប់ ត្រូវគេអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីគាត់ធ្វើតេស្តខូវីដ១៩ លទ្ធផលអវិជ្ជមាន។

 

 

លោកតាប្រាប់ថានេះជាលើកទី២ដែលគាត់រួចផុតពីគ្រោះថ្នាក់ធំៗដល់អាយុជីវិត។ គាត់ធ្លាប់ប្រយុទ្ធទល់នឹងទាហានអាល្លឺម៉ង់កាលពីឆ្នាំ១៩៤១ និងបានខូចសួតអស់១ចំហៀងនៅពេលការពារទីក្រុងម៉ូស្គូ។ ប៉ុន្តែកាលនោះ គាត់នៅក្មេង។ ម៉្លោះហើយ អាចជាសះស្បើយឡើងវិញដោយមិនពិបាក។ ប៉ុន្តែពេលកើតជំងឺខូវីដ១៩នេះ គាត់ត្រូវការការព្យាបាល និងថែទាំពីសំណាក់គ្រូពេទ្យជាច្រើន។

 

 

 

 

ពេលខ្លះគាត់សឹងតែអស់សង្ឃឹមម្ដងៗ។ គាត់សូមថ្លែងអំណរគុណខ្លាំងមែន ទែនចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះគាត់ឲ្យរួចផុតពីសេចក្ដីស្លាប់។ លោកតាបាកាយ៉េវជាមនុស្សគួរជាទីគោរពសក្ការៈសម្រាប់ជនជាតិរុស្ស៊ីជំនាន់ក្រោយ, ព្រោះលោកមានទឹកចិត្តអង់អាចក្លាហាន ហ៊ានប្រយុទ្ធតទល់នឹងកងទ័ពអាល្លឺម៉ង់៕

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024