ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ផ្អើលក្រុងញូវយ៉កខណៈមនុស្សជាច្រើនដោះសម្លៀកបំពាក់អបអរបុណ្យគំនូរលើរាងកាយ

២៧ កក្កដា ២០២១ | កម្សាន្ដ

ដើម្បីអបអរពិធីបុណ្យគំនូរលើរាងកាយលើកទី៨ តារាម៉ូដែលជាច្រើននាក់បាននាំគ្នាដោះសម្លៀកបំពាក់ឲ្យវិចិត្រករគូរគំនូរលើដងខ្លួន ដែលបង្កភាពភ្ញាក់ផ្អើលខ្លាំងនៅទីក្រុងញ៉ូវយក។

 


ភាពភ្ញាក់ផ្អើលបានកើតមាននៅតំបន់ Union Square ទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែកក្កដា ខណៈមនុស្សជាច្រើននាក់បានដោះសម្លៀកបំពាក់ទាំងអស់ដើម្បីបង្ហាញគំនូរលើរាងកាយ។

 

 

ដើម្បីអបអរពិធីបុណ្យគំនូរលើរាងកាយលើកទី៨ វិចិត្រករចំនួន ២៦នាក់ និងម៉ូដែលចំនួន ៤៥នាក់ បានប្រើប្រាស់ដងខ្លួនរបស់ពួកគេធ្វើជាផ្ទាំងគំនូរផ្សព្វផ្សាយសារលើកទឹកចិត្តមួយចំនួន ដូចជាជំរុញឲ្យមនុស្សទាំងឡាយចេះស្រឡាញ់នូវរូបរាងរបស់ខ្លួនឯង។ 

 

 

ពិធីបុណ្យនេះក៏ប្រៀបដូចជាបានអបអរសាទរដែលទីក្រុងញ៉ូវយកបានងើបចេញពីវិបត្តិកូវីដ១៩ ក្រោយពីមានការរឹតបន្តឹងអស់រយៈពេលជាង១ឆ្នាំ ដែលបានធ្វើឲ្យទីក្រុងញ៉ូវយកប្រែជាស្ងប់ស្ងាត់ខុសពីធម្មតា។

 

 

វិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅទីក្រុងញ៉ូវយក ត្រូវបានរដ្ឋាភិបាលសម្រេចដកចេញកាលពីអំឡុងខែមិថុនា បន្ទាប់ពីពលរដ្ឋវ័យ១៨ឆ្នាំឡើងទៅមួយចំនួនធំ ទទួលបាននូវវ៉ាក់សាំងការពារកូវីដ១៩ដូសដំបូងរួច៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024