ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញអចលនទ្រព្យ៖ មណ្ឌលគិរី អាចនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីក្រុងព្រះសីហនុ

២៦ កក្កដា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា ចាត់ទុកខេត្តភាគឥសានប្រទេស មានដូចជាខេត្តមណ្ឌលគិរីនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ សម្រាប់ពេលអនាគត បន្ទាប់ពីខេត្តស្ថិតនៅមាត់សមុទ្រ រួមមានខេត្តព្រះសីហនុ កំពត និងកែបជាដើម។


លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ប្រែក្លាយខេត្តមណ្ឌលគីរីជាប៉ូលសេដ្ឋកិច្ចទី៤ ដោយបានកំពុងចាប់ដៃគូយុទ្ធសាស្រ្តជាមួយប្រទេសចិនផងដែរ។
 

ស្របពេលជាមួយគ្នានេះដែរ អ្នករកស៊ីនៅក្នុងជំនួញអចលទ្រព្យ លោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល ក៏បានអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិ ងាកមកចាប់អារម្មណ៍វិនិយោគខេត្តប៉ែកឥសាន្តនៃប្រទេសកម្ពុជាគឺខេត្តមណ្ឌលគីរី។

 


លោកបញ្ជាក់ថា ខេត្តមណ្ឌលគីរីក្រៅពីដំណើរកំសាន្ត អ្នកវិនិយោគទេសចរណ៍គួតែងាកមកស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យ ខណៈតម្លៃអចលនទ្រព្យនៅខេត្តមណ្ឌលគីរីបច្ចុប្បន្នស្ថិតក្នុងតម្លៃល្អ ពិសេស ក្រុងសែនមនោរម្យ តំបន់ពូត្រុំ ពូឆប ពូតាំង និងជាពិសេសទៅទៀតគឺតំបន់ស្ថិតនៅតាមផ្លូវទៅដាក់ដាំតែម្តង។

 


ជាការអះអាងបន្ថែមរបស់អ្នកជំនាញ តម្លៃដំធ្លីពីមួយឆ្នាំទៅមួយឆ្នំានឹងមានការកើនឡើងជាបន្តបន្ទាប់ ខណៈតម្លៃដីធ្លីបច្ចុប្បន្ននៅតំបន់គោព្រៃ ច្រកផ្លូវបត់ចូលក្នុងចន្លោះពី ៨០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមបណ្តោយផ្លូវធំជុំវិញ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះកើនជាង ២០០ភាគរយធៀបនឹងឆ្នាំកន្លងទៅ ហើយតម្លៃនឹងមិនត្រូវបញ្ចប់ការឡើងថ្លៃត្រឹមនេះនោះឡើយ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024