ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

តារាម៉ូដែលសិចស៊ី ចាន់ គង្ការ បង្ហាញមុខគូស្នេហ៍ស្របពេលជិតលេចមុខក្នុងរឿងភាគដំបូង !    

២៦ កក្កដា ២០២១ | កម្សាន្ដ

តារាបង្ហាញម៉ូដដ៏សិចស៊ីម្នាក់កញ្ញា ចាន់ គង្ការ បានបង្ហាញមុខគូស្នេហ៍អាថ៌កំបាំងរបស់ខ្លួនឱ្យទស្សនិកជនបានស្គាល់ហើយ ក្រោយពេលនាងទទួលថតរឿងជាលើកដំបូងរបស់ខ្លួន ។ 

 


នេះជាលើកដំបួងហើយសម្រាប់តារាបង្ហាញម៉ូដ ចាន់ គង្ការ បង្ហាញ ចាន់ គង្ការ បានបង្ហាញពីប្រវត្តិស្នេហ៍ និងមុខមាត់ពិតរបស់ខ្លួនស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់ បន្ទាប់ពីនាងប្រលូកក្នុងសិល្បៈ  ។ 

 

 

កន្លងមកតារាបង្ហាញម៉ូដសិចស៊ីរូបនេះ កម្រនឹងបង្ហាញមុខមាត់ពិតគូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់ណាស់ បើទោះបីជានាងទទួលស្គាល់ថា នាងមានគូស្នេហ៍ បានស្គាល់ និងស្រឡាញ់គ្នាអស់ជាច្រើនឆ្នាំក្តី។ ទើបតែនៅដើមខែ កក្កដា កន្លងមកនេះទើបនាងសម្រេចចិត្តបង្ហាញមុខមាត់គូស្នេហ៍ពិត របស់ខ្លួនជាសាធារណៈ រហូតធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង ពីព្រោះគូស្នេហ៍នាងពិតជាមានរូប រាងស្រស់សង្ហារ មិនធម្មតាទេ ។ 

 


កញ្ញា ចាន់ គង្ការ បានប្រាប់ថា នាង និងគូស្នេហ៍បានស្រឡាញ់គ្នាជាង៥ ឆ្នាំហើយ គាត់ជាអ្នករស់នៅប្រទេស អូស្រ្តាលី ប៉ុន្តែពេលនេះគាត់មករស់នៅស្រុក ខ្មែរ ។ ទំនាក់ទំនងយើងទាំងពីរកាន់តែល្អឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែពួកយើងនៅពុំទាន់សម្រេចចិត្តរៀបការនិងគ្នានៅឡើយទេ ។  

 


ស្របពេលបង្ហាញមុខគូស្នេហ៍ខ្លួន កញ្ញា ចាន់ គង្ការ ក៏ចាប់ផ្តើមប្រលូកក្នុងអាជីពសម្តែងជាលើកដំបូងផងដែរ ជាក់ស្តែងនាងទើបតែថតរឿងភាគថ្មីមួយឱ្យស្ថានីយ៍ទូរទស្សន៍មួយ ដែលត្រៀមនឹងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗខាងមុខ ស្នាដៃថ្មីនេះគឺជាស្នាដៃដំបូងរបស់នាង តាំងពីប្រលូកក្នុងសិល្បៈ នាងនិយាយថា រឿងដំបូងនេះនាងធ្វើមិនសូវបានល្អប៉ុន្មានទេ ប៉ុន្តែទោះជាយ៉ាងណានាងបានខំប្រឹងប្រែងសម្តែងអស់ពីសមត្ថភាព សង្ឃឹមថា ទស្សនិកជននិងគាំទ្រ ។ 

 


កញ្ញា ចាន់ គង្ការ ជានារីទាន់សម័យម្នាក់ដែលចូលចិត្តស្លៀកពាក់និងតុបតែងខ្លួនស៊ីវីឡៃ ហើយចុងក្រោយនេះទស្សនិកជនកាន់តែចាប់អារម្មណ៍នាងខ្លាំងឡើងបន្ទាប់ពីនាងចូលចិត្តស្លៀកពាក់សិចស៊ី និង បង្ហាញដើមទ្រូងទ្រលុកទ្រលន់ នៅក្នុងការថតផ្សាយពាណិជ្ជកម្មអាវទ្រនាប់ ៕  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព៖ PNN និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024