ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Brad Pitt មិនឲ្យសង្គ្រាមតុលាការជាមួយ Angelina Jolie ចប់ងាយៗឡើយ

២៦ កក្កដា ២០២១ | កម្សាន្ដ

សង្គ្រាមតុលាការរវាងតារាសម្ដែង Brad Pitt និងអតីតភរិយា Angelina Jolie នៅមិនទាន់បញ្ចប់នៅឡើយទេ ក្រោយពីតុលាការផ្ដល់សិទ្ធិឲ្យ Brad Pitt បានត្រឹមតែសួរសុខទុក្ខកូនៗប៉ុណ្ណោះ។

 


អ្នកតំណាងរបស់តារាសម្ដែង Brad Pitt បានប្រកាសថានឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការដែលបានដកសិទ្ធិចៅក្រមរបស់ខ្លួន ចេញពីការតស៊ូក្ដីជាមួយនឹងតារាស្រី Angelina Jolie (អេនជេលីណា ជូលី)។

 

 

គួរបញ្ជាក់ថាតារាសម្ដែង Brad Pitt និងតារាស្រី Angelina Jolie ត្រូវបានតុលាការសម្រេចផ្ដល់សិទ្ធិឲ្យអ្នកទាំងពីរមើលថែកូនតូចៗចំនួន៥នាក់រួមគ្នា ក្រោយការលែងលះផ្លូវការនៅឆ្នាំ២០១៩។

 

 

ទោះយ៉ាងណា ក្រោយពីតុលាការឧទ្ធរណ៍ បានសម្រេចដកសិទ្ធិចៅក្រមឯកជនរបស់ Brad Pitt កាលពីថ្ងៃសុក្រកន្លងទៅ អ្នកស្រី Angelina Jolie ក៏អាចទទួលបានសិទ្ធិមើលថែកូនៗយ៉ាងពេញលេញ ខណៈដែល Brad Pitt ទទួលបានសិទ្ធិទៅសួរសុខទុក្ខកូនៗតែប៉ុណ្ណោះ។

 

 

មេធាវីរបស់ តារាសម្ដែង Brad Pitt បានបញ្ជាក់ថាលោកកំពុងតែព្យាយាមដោះស្រាយករណីនេះ ដើម្បីទទួលបានសិទ្ធិមើលថែកូនរួមគ្នាត្រឡប់មកវិញ ដោយលើកហេតុផលថាការមើលថែរួមគ្នាជារឿងល្អបំផុតសម្រាប់កូនៗ។

 

 

អ្នកជំនាញផ្នែកច្បាប់នៅទីក្រុង Los Angeles បានបញ្ជាក់ថាជម្លោះរវាងកំពូលតារាទាំងពីរនឹងត្រូវចំណាយលុយជាងមួយលានដុល្លារ និងអាចមានរយៈពេល ៦ ឆ្នាំទៀតប្រសិនបើភាគីទាំងពីរនៅតែរកចំណុចកណ្ដាលមិនបាន ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024