ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ហេង កែវនីតា ធ្វើឲ្យមហាជនស្រឡាំង ខណៈវ័យកាន់តែជ្រេតែសម្រស់កាន់តែខ្ញង់!

២៦ កក្កដា ២០២១ | កម្សាន្ដ

ខណៈវ័យកាន់តែរំកិលទៅមុខ ពិធីការនីរូបស្រស់ កញ្ញា ហេង កែវនីតា ធ្វើឲ្យមហាជនស្រឡាំង ដោយនាងកាន់តែស្អាត និងព្រលែងភាពស៊ិចស៊ីមួយទំហឹងតាមបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម។

 


ច្រើនឆ្នាំកន្លងមកនេះ ពិធីការនីរូបស្រស់ កញ្ញា ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា ត្រូវមហាជនដឹងថា ជាពិធីការនីម្នាក់ដែលមានឈ្មោះបោះសម្លេងលើវិថីសិល្បៈ ដោយនាងក្តោបបានការងារប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីធំៗរបស់ក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។

 


រយៈពេលចុងក្រោយនេះ ពិធីការនីសាច់សរខ្ចីរូបនេះ ត្រូវមហាជនស្ងើចសរសើរពីសម្រស់ជាខ្លាំង ក្រោយគ្រប់គ្នាបានឃើញរូបថតដែលបង្ហោះលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង ដោយនាងបញ្ចេញភាពស៊ិចស៊ីតាមរយៈរូបភាពជាច្រើនសន្លឹក ដែលនេះហាក់ខុសប្លែកកន្លងទៅដែលនាងធ្លាប់តែជាតារាស្រីនិយមស្លៀកពាក់ស្រគត់ស្រគំ។ 

 


ស្ទីលតុបតែងខ្លួន និងសិល្បៈនៃការថតរូបប្លែកៗ ធ្វើឲ្យពិធីការនីកើតឆ្នាំ ១៩៨៧មើលទៅស្រស់ស្អាតប្លែក ដូចប្រែពីមនុស្សម្នាក់ទៅមនុស្សថ្មីមួយទៀត បើទោះបីនាងមានមានវ័យ៣០ជាងទៅហើយក្តី។ 

 


សម្រាប់រឿងស្នេហានាងមិនដែលជួបជំពប់នឹងបុរសណាម្នាក់ឡើយចាប់តាំងពីចូលប្រឡូកសិល្បៈ ក្រៅតែពីការបង្អាប់ផ្គូរផ្គងជាមួយពិធីកររូបសង្ហា លោក យឹមណារ៉ា កាលពីពេលកន្លងទៅនោះ។

 


គួររំលឹកដែលថា អតីតកញ្ញាឯកសាប៊ូលុច្ស កញ្ញា ហេង កែងនីតា ប្រែប្រួលសម្រស់គួរឲ្យចាប់អារម្មណ៍នៅពាក់កណ្តាលឆ្នាំ២០២១ ពោលអំឡុងរដូវកាលកូវីដ១៩នេះ។ ជាញឹកញាប់នាង៥តែងតែបង្ហាញរូបរាងដងខ្លួនដ៏ស្រឡូន ត្រគៀកសាយ គួរឲ្យគយគន់ រីឯសម្រស់ដើមទ្រូងវិញក៏ស្រស់ស្អាតខ្លាំង រហូតបុគ្គលមួួចំនួនធ្លាប់កើតការសង្ស័យថានាងកែពង្រីកដើមទ្រូងទៀតផង។

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024