ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកច្នៃម៉ូដប្លែកៗល្បីឈ្មោះ រំដួល លិចទឹក ធ្លាក់ខ្លួនស្គមប្រាណដេកឈឺនឹងកន្ទេលជិត ៣ខែហើយ !  

២៤ កក្កដា ២០២១ | កម្សាន្ដ

បាត់មុខពីសិល្បៈមួយរយៈ ស្រាប់តែតារាបង្ហាញម៉ូដ និងជាអ្នកចូលចិត្តរចនាម៉ូដសម្លៀកបំពាក់ប្លែកៗ រំដួលលិចទឹក ធ្លាក់ខ្លួនឈឺគួរឱ្យព្រួយបារម្ភជាង ៣ខែមកនេះ ។ 

 


តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីឃើញ ស្ថានភាពតារាបង្ហាញម៉ូដ និងជាអ្នកចូលចិត្តច្នៃម៉ូដសំលៀកបំពាក់ប្លែក រំដួលលិចទឹក ធ្លាក់ខ្លួនស្គមប្រាណសល់តែស្បែកដណ្តប់ឆ្អឹង ដោយសារមានជំងឺជាប់ប្រាណរយៈពេលជិត ៣ ខែមកហើយ   ។ 

 


ទោះបីជាខ្លួនកំពុងដេកឈឺនៅនិងកន្ទេល ប៉ុន្តែតារាបង្ហាញម៉ូដ រូបនេះមិនចង់បង្ហាញឱ្យទស្សនិកជនឃើញពីស្ថានភាពខ្លួនឡើយ។ ទើបតែថ្មីៗនេះរូបភាពដែលនាងកំពុងសម្រាកព្យាបាលជំងឺ ស្រាប់តែបង្ហាញនៅ លើបណ្តាញសង្គម រហូតបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំពីមហាជន មិត្តភក្តិ និងក្រុមគ្រួសារ  ។ ក្រោយពីឃើញស្ថានភាពបែបនេះ មានទស្សនិកជន និង សប្បុរសជនជាច្រើនចង់ជួយនាង ប៉ុន្តែមើលទៅនាងហាក់ដូចជាមិនចង់ទទួលនោះទេ ទើបព្យាយាមមិនចង់បង្ហាញបែបនេះ ។

 


រំដួលទឹកចិត្ត មិនបានប្រាប់ពីស្ថានភាពជំងឺរបស់លោកពិតប្រាកដនោះទេ ពីព្រោះនាងមិនចង់ឱ្យនរណាដឹងអំពីរឿងនេះ តែតាមប្រភពព័ត៌មានពីអ្នកសិទ្ធជាមួយបានបង្ហើបប្រាប់ថា រំដួលលិចទឹក មានជំងឺជាតិពុលនៅក្នុងឈាម ក្រពះធ្វើទុក្ខខ្លាំង ពិបាកដង្ហើម ញុំាអ្វីក៏មិនបានរហូតធ្វើឱ្យស្រគីឡូ សល់តែស្បែកដណ្តប់ឆ្អឹង ។

 


ក្រោយមកទើប រំដួលលិចទឹក បានបង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « នាងខ្ញុំ រំដួលលិចទឹក សូមធ្វើការសូមទោសចំពោះបណ្តាក្រុមហ៊ុនក៏ដូចជាក្រុមការងារសង្គមទាំងអស់ ដែលបានទំនាក់ទំនងការងារមកកាន់រូបខ្ញុំ ហើយរូបខ្ញុំរៀបចំមិនទាន់ពេលវេលា ដោយសារខ្ញុំមានជំងឺ សុខភាពទ្រុឌទ្រោមខ្លាំងរយៈពេលជិត ៣ ខែមកហើយ  ខ្ញុំមិនអាចចូលរួម ឬបំពេញការងារទាន់ពេលវេលា ដូច្នេះរូបខ្ញុំសុំការយោគយល់ និង អធ្យាស្រ័យ » ។

 


បន្ទាប់ពីទទួលបានការលើកទឹកចិត្ត និង ការផ្តល់កម្លាំងចិត្តពីអ្នកជំវិញខ្លួន តារាបង្ហាញម៉ូដ រំដួលលិច ទឹក មានអារម្មណ៍រំភើបថែមទាំងបានពោលពាក្យថា នាងពិតជារំភើបចិត្ត និងអរគុណនូវទឹកចិត្តអ្នកទាំងអស់គ្នា ។ 

 


រំដួលលិចទឹក គឺជាតារាបង្ហាញម៉ូដមួយរូបដែលចូលចិត្តច្នៃម៉ូដសម្លៀកបំពាក់ប្លែក ពីរុក្ខជាតិ និង សំភារៈនានា ទាក់ទងនិងសិល្បៈវប្បធម៌ ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែស្រឡាញ់គាំទ្រស្នាដៃដ៏ប៉ិនប្រសព្វរបស់នាង ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024