ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ខណៈពេលសភាពការណ៍កូវីដ-១៩ធូរស្រាល

២២ កក្កដា ២០២១ | សេដ្ឋកិច្ច

កម្ពុជារំពឹងទាក់ទាញភ្ញៀវទេសចរបរទេសបានកាន់តែច្រើននៅខេត្តព្រះសីហនុតាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ ខណៈពេលសភាពការណ៍កូវីដ ១៩ បានធូរស្រាល។

 


រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ ឯកឧត្តម  ថោង ខុន បានគូបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ខាងមុខនេះ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ខណៈពេលសភាពការណ៍កូវីដ-១៩ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជានឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួនបានកាន់តែច្រើនជាងមុន។

 


ជុំវិញនឹងការលើកឡើងនេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ប្រាប់ភីអិនអិន នៅថ្ងៃនេះដែរថា កម្ពុជានឹងយកវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ប្រកាសទូងស្គរប្រាប់ទៅដល់ពិភពលោកឲ្យបានដឹងកាន់ច្រើនអំពីសក្តានុពលវិស័យទេសចរណ៍ និងបង្ហាញប្រាប់ថា កម្ពុជាកំពុងត្រៀមខ្លួននៅក្នុងការស្តារឡើងវិញនៃវិស័យទេសចរណ៍។

 



លោកស្រីបន្ថែមឲ្យដឹងទៀតថា ក្នុងនាមវិស័យឯកជនគឺមានការគាំទ្រទាំងស្រុង និងក្នុងនោះផងដែរយើងក៏ចង់ឲ្យមានការចូលរួមអំពីគ្រប់ស្ថាបនពាក់ព័ន្ធដោយត្រូវគិតអំពីការសម្រួលដល់ភ្ញៀវដែលបានចូលលរួមក្នុងវេទិកានេះដែរ។

 



យោងតាមរដ្ឋមន្រី្តក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅចុងសប្ដាហ៍ទីបីនៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់ក្នុងនោះ ខេត្តព្រះសីហនុមានចំនួនរហូតជាង ៧ពាន់៦០០នាក់ ពោលគឺចំនួនភ្ញៀវនាសប្តាហ៍ទី៣ នេះមានការធ្លាក់ចុះជាង ៩ភាគរយ ធៀបនឹងសប្តាហ៍កន្លងទៅ៕

 


អត្ថបទ: ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024