ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តំបន់ពាយព្យប្រទេស ចិន ទទួលបានទេសចរច្រើនលើសលប់ក្រោយស្ងប់កូវីដ១៩

២០ កក្កដា ២០២១ | កម្សាន្ដ

ក្រោយការរាតត្បាតជំងឺកូវីដ១៩បានធូរស្បើយ គេសង្កេតឃើញថា ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចររាប់ម៉ឺននាក់នាំគ្នាសម្រុកទៅលេងតំបន់ស៊ីនជាំង ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅភាគពាយព្យប្រទេសចិន។ 

 


តំបន់ស៊ីនជាំង ដែលស្ថិតនៅភាគពាយព្យប្រទេសចិនកំពុងតែត្រៀមខ្លួនទទួលភ្ញៀវទេសចរដែលសម្រុកទៅលេង ក្រោយពីជំងឺរាតត្បាតកូវីដ១៩បានស្ងប់ស្ងាត់ទៅវិញនៅប្រទេសចិន។ 

 


តំបន់ Xinjiang International Grand Bazaar (ស៊ីនជាំង អ៊ីនធើណាសិនណាល់ ហ្គ្រេន បាហ្សា) គឺជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះមួយដែលស្ថិតនៅក្រុងអូរ៉ុមឈី នៃតំបន់ស៊ីនជាំង។

 

 

អគារស្អាតៗ ផ្លែឈើប្លែកៗ រួមទាំងផលិតផលវប្បធម៌មួយចំនួនដែលមានដាក់លក់នៅតំបន់នេះ គឺជាចំណុចដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។ 

 


ចាប់តាំងពីខែមិថុនាមក តំបន់ "ហ្គ្រេន បាហ្សា" នេះ ទទួលបានភ្ញៀវទេសចរពី ៥ម៉ឺននាក់ ទៅ ៦ម៉ឺននាក់ ជារៀងរាល់ថ្ងៃ ដែលមានភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅក្នុងប្រទេសចិន។ 

 


បើតាមមន្ទីរវប្បធម៌ និងទេសចរណ៍នៃតំបន់ស៊ីនជាំង បានឲ្យដឹងថាក្នុងឆមាសដំបូងនៃឆ្នាំ២០២១នេះ តំបន់ស៊ីនជាំងទាំងមូល បានស្រូបទាញភ្ញៀវទេសចរបានរហូតដល់ជាង ៨៨លាននាក់៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024