ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

“ស្ពានហោះ” នៅអ៊ីតាលីបង្កការចាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរ

១៥ កក្កដា ២០២១ | កម្សាន្ដ

វិចិត្រករបារាំងម្នាក់បានបង្កើតការស្នាដៃដ៏ពិសេសមួយ មានឈ្មោះថា "The Farnese Bridge" (ដឺ ហ្វានេស ប្រីជ) ជាស្ពានដែលអាចហោះសំកាំងលើអាកាសបាន។

 

 

ស្ពានសិប្បនិម្មិតមានប្រវែង ១៨ម៉ែត្រ ភ្ជាប់ដោយប៉េងប៉ោងធំចំនួនបី ហោះសំកាំងនៅលើទន្លេ Tiber (ថាយបា) ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ។

 

 

ស្ពានហោះនេះគឺជាការបង្កើតឡើងរបស់វិចិត្រករបារាំងមានឈ្មោះថា Olivier Grossetete (អូលីវើ ហ្គ្រូសសេត) ដែលលោកបានដាក់ឈ្មោះឲ្យការបង្កើតនេះថា "The Farnese Bridge" (ដឺ ហ្វានេស ប្រីជ)  ដោយលោកធ្លាប់មានក្ដីស្រមៃចង់សាងសង់ស្ពានឆ្លងហោះកាត់ទន្លេ Tiber (ថាយបា) របស់ទីក្រុងរ៉ូមជាយូរមកហើយ។ 

 

 

ចងភ្ជាប់ពីអគារស្ថានទូតបារាំង ទៅកាន់សួនច្បារនៃផ្ទះវីឡា Farnesina (ហ្វាណេសស៊ីណា) ស្ពាននេះត្រូវបានដាក់សម្ពោធកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា នៅមុនថ្ងៃបុណ្យជាតិបារាំងមួយថ្ងៃ ហើយនឹងត្រូវដាក់ឲ្យហោះសំកាំងរហូតដល់ថ្ងៃទី១៨ ខែកក្កដា ទើបមានការរុះរើចេញ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024