ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

ក្រុមហ៊ុន Shakespeare នឹងបើកសាលមហោស្រព Outdoor ខ្នាតធំ ខណៈកូវីដវាយលុកយូរ

១៤ កក្កដា ២០២១ | កម្សាន្ដ

សាលមហោស្រពបែបក្រៅអគារធំមួយនៅអង់គ្លេសបានបើកដំណើរការជាផ្លូវការ ដើម្បីចាប់ផ្ដើមការសម្ដែងរឿងថ្មីជូនទស្សនិកជន ក្រោយពីបានពន្យារពេលអស់មួយឆ្នាំមកហើយ។

 


ក្រុមហ៊ុនអង់គ្លេស Royal Shakespeare (រ៉ូយ៉ាល់ ស្ហ៊េកស្ពៀរ) បានបើកដំណើរការសាលមហោស្រពបែប Outdoor មួយ ដោយបានសម្ដែងរឿងចំណងជើងថា"The Comedy of Errors" ជូនដល់ទស្សនិកដែលមកទស្សនាផ្ទាល់។ 

 

 

សាលមហោស្រពបែបក្រៅអគារនេះ បានបើកដំណើរការនៅ ខាងក្រៅសាលមហោស្រពរបស់ក្រុមហ៊ុន Royal Shakespeare ដែលស្ថិតនៅក្រុង Stratford-upon-Avon ប្រទេសអង់គ្លេស។ 

 

 

រឿង "The Comedy of Errors" ដើមឡើយគឺត្រូវចាប់ផ្ដើមការសម្ដែងនៅខែមេសាឆ្នាំ២០២០ ប៉ុន្តែសាលមហោស្រពត្រូវបានផ្អាកដំណើរការដោយសារជំងឺរាតត្បាតកូវីដ១៩។

 

 

ក្រោមផែនការងើបចេញពីការបិទខ្ទប់របស់នាយករដ្ឋមន្ត្រីលោក Boris Johnson (បូរីស ចនស៊ុន) កន្លែងកម្សាន្តនៅប្រទេសអង់គ្លេសបានចាប់ផ្ដើមបើកទ្វារទទួលស្វាគមន៍ទស្សនិកជនវិញចាប់តាំងពីពាក់កណ្ដាលខែឧសភា ដោយកំណត់ទទួលត្រឹម ៥០% នៃចំនួនមនុស្សដែលអាចផ្ទុកបានតាមទីតាំងនីមួយៗ។

 

 

ប៉ុន្តែចាប់តាំងពីថ្ងៃចន្ទមក ប្រទេសអង់គ្លេសលែងមានការឹតត្បិតបែបនេះទៀតហើយ។ 

 

 

សាលមហោស្រពកណ្ដាលសួនច្បាររបស់ Royal Shakespeare មានកន្លែងអង្គុយដែលអាចទទួលទស្សនិកជនបាន ៥០០នាក់ ឬបាន ៣១០នាក់ ប្រសិនបើអនុវត្តគម្លាតសង្គម៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

Copyright © 2016 PNN NEWS. All Rights Reserved.