ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ចេញបានតែ២ថ្ងៃ បទថ្មី BTS មានអ្នកមើល ១០០លានដង និងឡើងលេខ១ជិត ១០០ប្រទេស

១២ កក្កដា ២០២១ | កម្សាន្ដ

“Permission To Dance”  ដែលជាបទថ្មីពីក្រុមចម្រៀងBTS បានទទួលការចូលទស្សនាដល់ ១០០លានដង ក្នុងរយៈពេលតែ២ថ្ងៃ និងជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes ជិត ១០០ប្រទេស។

 

 

កាលពីថ្ងៃទី៩ ខែកក្កដា ក្រុមចម្រៀង BTS បានចេញផ្សាយបទចម្រៀងថ្មីមានចំណងជើងថា "Permission to Dance" ដែលជាបទចម្រៀងរួមសហការនិពន្ធដោយតារាចម្រៀងអង់គ្លេស Ed Sheeran (អេដ ហ្សៀរ៉ន)។

 

 

ប្រមាណជាពីរថ្ងៃក្រោយការចេញផ្សាយ ពោលគឺនៅថ្ងៃទី១១ ខែកក្កដា វីដេអូចម្រៀងសម្រាប់បទ "Permission to Dance" ទទួលបានការចូលទស្សនារហូតដល់ ១០០លានដង និងបានក្លាយជាវីដេអូចម្រៀងទី៣៥របស់ក្រុម BTS ដែលអាចទទួលបានការទស្សនា១០០លានដង។

 

 

គួរដឹងថារយៈពេលប៉ុន្មានម៉ោងក្រោយការចេញផ្សាយ បទចម្រៀង "Permission to Dance" បានហក់ឡើងចំណាត់ថ្នាក់លេខមួយលើតារាង iTunes នៅប្រទេសជាច្រើនជុំវិញពិភពលោក ដោយគិតត្រឹមព្រឹកថ្ងៃទី១០ ខែកក្កដា បទចម្រៀងថ្មីនេះបានឈរនៅចំណាត់ថ្នាក់លេខមួយលើតារាង iTunes ក្នុងប្រទេសចំនួន៩២ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក, អាល្លឺម៉ង់, ជប៉ុន, កាណាដា, អ៊ីតាលី និងអូស្ត្រាលីផងដែរ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024