ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ផ្អើលអ្នកដំណើរជប៉ុនព្រោះរូបឆ្មា 3D លើជញ្ជាំងអគារមើលទៅដូចពិតៗខ្លាំង

១០ កក្កដា ២០២១ | កម្សាន្ដ

រូបឆ្មា 3D លើផ្ទាំងប៉ាណូដ៏ធំក្នុងតំបន់មមាញឹកបំផុតមួយនៃទីក្រុងតូក្យូបាននិងកំពុងទាក់ទាញអ្នកដំណើរឆ្លងកាត់ឲ្យលើកទូរស័ព្ទថតគ្រប់គ្នាព្រោះមើលទៅ។ រូបសត្វឆ្មាសម្បុរបីដែលមើលទៅច្បាស់ក្នុងកម្រិត 4K បានលេចឡើងនៅចន្លោះការផ្សាយពាណិជ្ជកម្មនៅលើអេក្រង់ LED ទំហំ ១៥៤,៧ ម៉ែត្រការ៉េនៅលើកំពូលអគារមួយនៅមុខស្ថានីយ៍រថភ្លើង Shinjuku (ស៊ីនជុគុ) ទីក្រុងតូក្យូ ដែលធ្វើឱ្យអ្នកដំណើរឆ្លងកាត់ចាប់អារម្មណ៍គ្រប់ៗគ្នា។

 


ផ្ទាំងប៉ាណូនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយដែលចង់បង្កើតរូបភាពលាភសំណាងមួយនៅស៊ីនជុគុ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ស្របពេលទីក្រុងតូក្យូនៅតែតស៊ូជាមួយនឹងវីរុសកូវីដ១៩។

 

 

ជាក់ស្ដែង កាលពីថ្ងៃទី៧ ខែកក្កដា ទីក្រុងនេះបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៩២០ករណីដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៣ ខែឧសភាមក។

 


អ្នកដំណើរឆ្លងកាត់ទីនោះបាននិយាយថា ពួកគេមានអារម្មណ៍កក់ក្តៅនៅពេលឃើញសត្វឆ្មាបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍។ បានឃើញរូបរាងគួរឱ្យស្រលាញ់របស់វា ធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាល។ 

 


ដោយសារតែទីក្រុងតូក្យូកំពុងស្ថិតក្រោមស្ថានភាពគ្រាអាសន្ននៅឡើយ រូបឆ្មានេះអាចបញ្ចាំងឲ្យសាធារណជនបានឃើញតែនៅចន្លោះម៉ោង ៧ដល់ម៉ោង៨ព្រឹកប៉ុណ្ណោះ បើយោងតាមមន្រ្តីម្នាក់នៅក្រុមហ៊ុន Yunika ដែលជាអ្នកគ្រប់គ្រងផ្ទាំងប៉ាណូនេះ ៕



 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024