ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ភាពយន្ត និយាយពីរឿងពិតរបស់ទាហានជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ត្រូវបានសាទរនៅមហោស្រពទីក្រុងកាន

០៨ កក្កដា ២០២១ | កម្សាន្ដ

ភាពយន្តនិយាយពីជីវិតតស៊ូរបស់ទាហានជប៉ុនម្នាក់ក្នុងសង្គ្រាមលោកលើកទីពីរ ត្រូវបានជ្រើសរើសដាក់បញ្ចាំង និងប្រកួតប្រជែងក្នុងមហោស្រពភាពយន្តទីក្រុងកាន ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសបារាំង។

 


ផ្អែកតាមព្រឹត្តិការណ៍ពិត ខ្សែភាពយន្តមានចំណងជើងថា "Onoda" គឺជាស្នាដៃរបស់ផលិតករបារាំង Arthur Harari និងនិយាយពីរឿងរ៉ាវរបស់ទាហានជប៉ុនម្នាក់ដែលត្រូវបានបញ្ជូនទៅកោះមួយនៅហ្វីលីពីនក្នុងឆ្នាំ ១៩៤៤ ។ 

 


នៅអាយុ ២២ ឆ្នាំ លោក ហ៊ីរ៉ូ អូណូដា ត្រូវបានបញ្ជូនទៅទីក្រុង Lubang ប្រទេសហ្វីលីពីនជាកន្លែងដែលកងទ័ព អាមេរិកត្រូវបានរំពឹងថានឹងចុះចតក្រោមការបញ្ជាយ៉ាងតឹងរ៉ឹងថាហាមចុះចាញ់។

 

 

ខណៈដែលប្រទេសជប៉ុនទទួលស្គាល់ការបរាជ័យនៅមិនយូរប៉ុន្មាន ប៉ុន្តែលោកអូណូដានៅតែបន្តជីវិតក្នុងសង្គ្រាមរបស់លោករយៈពេល ៣០ ឆ្នាំបន្តទៀត។

 


ភាពយន្តនេះត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងផ្នែក Un Certain Regard  ដែលជាពានរង្វាន់ធំលំដាប់ទីពីរក្នុងកម្មវិធីមហស្រពភាពយន្តទីក្រុងកាន។ ពានរង្វាន់នេះផ្តោតលើផលិតកម្មតូចៗដែលផ្តល់ឱកាសដល់អ្នកដឹកនាំវ័យក្មេងបានបញ្ចេញស្នាដៃរបស់ខ្លួន។

 


នៅឆ្នាំនេះ គណៈវិនិច្ឆ័យ ដឹកនាំដោយអ្នកផលិតភាពយន្តអង់គ្លេសលោក Andrea Arnold នឹងទស្សនាខ្សែភាពយន្តចំនួន ២០ ពីជុំវិញពិភពលោកមុនពេលជ្រើសរើសអ្នកឈ្នះ ហើយពានរង្វាន់នេះនឹងត្រូវប្រគល់នៅថ្ងៃទី ១៦ ខែកក្កដា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024