ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបញ្ជាក់អះអាងកិច្ចសហប្រតិបត្តិការឈានឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរឧបទ្វីបកូរ៉េ

១៤ មិថុនា ២០២១ | ព័ត៌មានអន្តរជាតិ

 

 

លោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  បានបញ្ជាក់ពីគោលបំណងរវាងប្រទេសទាំងពីរ ជាថ្មីម្តងទៀតថានឹងបន្តកិច្ចសហប្រតិបត្តិការឈានឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរឧបទ្វីបកូរ៉េ ហើយបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការដោះសា្រយបញ្ហាប្រទេសមីយ៉ាន់ម៉ា។ យោងក្រសួងការបរទេសកូរ៉េខាងត្បួងអោយដឹងនៅថ្ងៃអាទិត្យ។

 

ជំនួបពិភាក្សារវាងអង្គទូតជាន់ខ្ពស់នៃប្រទេសទាំងពីរ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសG7 នៅប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍ដែលមានការពិភាក្សាទៅលើបញ្ហាជាច្រើន។

 

បន្ថែមលើនេះ លោក Blinken និងលោក Chung ក៏បានលើកឡើងផងដែរពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទៅវិញទៅមកដើម្បីដោះស្រាយបញ្ហាក្នុងតំបន់រួមមាន ការវិលត្រលប់ទៅរកផ្លូវប្រជាធិបតេយ្យសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា។

 

មីយ៉ាន់ម៉ា កើតមានរដ្ឋប្រហារយោធា កាលពីដើមឆ្នាំនេះពោលគឺនៅថ្ងៃទី១កុម្ភៈ ជាពេលដែលយោធា ចាប់ខ្លួនបណ្តាមេដឹកនាំរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី និងលោកស្រីស៊ូជីឃុំខ្លួន និងឡើងកាន់អំណាចដឹកនាំប្រទេសដោយខ្លួនឯង។ ចាប់ពីពេលនោះមក ជារៀងរាល់ថ្ងៃ គឺជាថ្ងៃបាតុកម្មនៅប្រទេសមីយ៉ាន់ម៉ា។

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024