ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១

កូរ៉េខាងត្បូងនឹងលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកមួយចំនួនដែលចាក់វ៉ាក់ស៊ាំងកូវីដ១៩នៅក្រៅប្រទេស

១៤ មិថុនា ២០២១ | ព័ត៌មានអន្តរជាតិ

អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យបានអោយដឹងថា កូរ៉េខាងត្បូងនឹងលើកលែងការធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍សម្រាប់ អ្នកមួយចំនួនដែលបានចាក់វ៉ាក់ស៊ាំងកូវីដ១៩នៅក្រៅប្រទេស។ វិធានការនេះនឹងចាប់ផ្តើមធ្វើចាប់ពីថ្ងៃទី១ខែកក្កដាខាងមុខ។

 

នៅត្រឹមថ្ងៃទី៥ខែឧសភា ការលើកលែងមិនធ្វើចត្តាឡីស័ក មានសម្រាប់តែអ្នកចាក់វ៉ាក់ស៊ាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

 

 

 

 

គោលនយោបាយថ្មី នឹងត្រូវអនុវត្តន៍តែទៅលើមនុស្សមួយចំនួនប៉ុណ្ណោះដូចជាពលរដ្ឋ និងជនបរទេសដែលរស់នៅប្រទេសកូរ៉េខាងត្បូង រួមនិងអ្នកមកលេងនឹងក្រុមគ្រួសារ ឬអ្នកមកកូរ៉េខាងត្បូងសម្រាប់ពាណិជ្ជកម្ម ការអប់រំ ឬផលប្រយោជន៍សាធារណៈ។ នេះជាការលើកឡើងពីមន្ត្រីទីស្នាក់ការគ្រប់គ្រងជំងឺឆ្លង។

 

 

អ្នកដំណើរដែលទទួលបានការលើកលែងធ្វើចត្តាឡីស័ក ចាំបាច់ត្រូវបំពេញឯកសារ ហើយនៅតែចាំបាច់ត្រូវធ្វើតេស្តរកជំងឹកូវីដ១៩ទាំងមុនពេល និងពេលមកដល់ប្រទេសកូរ៉េខាងត្បូង។ សម្រាប់អ្នកដំណើរមួយចំនួនដែលមកពីប្រទេសផ្ទុះជំងឺកូវីដ១៩ខ្លាំង មិនអនុញាតិអោយលើកលែងការធ្វើចត្តាឡីស័កឡើយ។

 

 

 

 

ប្រទេសកូរ៉េខាងត្បូងគិតត្រឹមចុងសប្តាហ៍កន្លងទៅ មានអ្នកកើតជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន១៤៧,៨៧៤នាក់ ហើយតួលេខមនុស្សស្លាប់មានចំនួន១៩៨៥នាក់។ យោងមជ្ឈមណ្ឌលបង្កានិងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.