ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នក Remix វ័យក្មេង Aaron SZ ចង់ឲ្យយុវវ័យងាកមកគាំទ្រ និងលើកស្ទួយវិស័យ Remix ឲ្យកាន់តែច្រើន

១៤ មិថុនា ២០២១ | កម្សាន្ដ

ក្រោយប្រឡូក និងចាប់អាជីពជាអ្នក Remix ប្រមាណជិត១ទសវត្ស អ្នក Remix វ័យក្មេង Aaron SZ ចង់ឲ្យយុវវ័យងាកមកគាំទ្រ និងលើកស្ទួយវិស័យ Remix ឲ្យកាន់តែច្រើនឡើង។

 

និយាយពីវិស័យតន្ត្រីចម្រៀងប្រភេទ Remix យុវវ័យពិតច្បាស់ជាស្គាល់អ្នក Remix វ័យក្មេង Aaron SZ (អារ៉ន់ អេសហ្សិត) ដែលជាអ្នក Remix  ឬផលិតករតន្ត្រីវ័យក្មេង ពេញដោយសមត្ថភាព។

 


Aaron SZ ស្រលាញ់ និងចាប់ផ្តើមអាជីពជាអ្នក Remix ឬផលិតករតន្ត្រី (music producer) ប្រមាណជាង៨ឆ្នាំមកហេីយ ពោលគឺអំឡុងឆ្នាំ ២០១៣-២០១៤។ កត្តាដែលជម្រុញឲ្យ Aaron SZ ចាប់អាជីពនេះ ដោយសារតែការស្រឡាញ់ចូលចិត្តសិល្បៈបទភ្លេង និងមានទេពកោសល្យជំនាញ (ដុង) ខាងភ្លេងតន្ត្រីនេះតាំងពីកំណេីត។

 


ឲ្យភីអិនអិនដឹងកាលពីពេលថ្មីៗនេះ អ្នក Remix រូបសង្ហា Aaron SZ ថា៖ «សម្រាប់ការចាប់អាជីពនេះវាមានផលលំបាកខ្លះៗ ហើយក៏មិនងាយស្រួលដែរ ចំពោះផលលំបាកគឺ ខ្ញុំត្រូវការពេលវេលាច្រេីនគួរសមសំរាប់ផ្ដោតទៅលេីការធ្វើភ្លេង និងគំនិតថ្មីៗសំរាប់បង្កើតចេញជាបទភ្លេងពិរោះៗចែកជូនបងប្អូនស្ដាប់កម្សាន្ត។


បទចម្រៀងដែលខ្ញុំចូលចិត្តយកមករីមិចនោះគឺភាគច្រើនជាបទភាសា ខ្មែរ អង់គ្លេស ចិន វៀតណាម និងថៃ។ ចំនែកភាសាទាំងនោះ ខ្ញុំអាចនិយាយបានតិចតួចត្រឹមបានទិញនំញាុំប៉ុណ្ណោះ»។

 


កម្លោះសង្ហាទម្រង់មុខស្រដៀងកូនកាត់រូបនេះបន្តថា៖ «ក្នុងនាមអ្នក Remix ខ្ញុំចង់ឲ្យវិស័យចម្រៀង Remix នេះ រីកចម្រើនទៅទៀត គឺឲ្យគេស្គាល់ស្នាដៃខ្មែរជំនាន់ក្រោយដូចខ្ញុំ និងចង់ឲ្យខ្មែរងាកមកគាំទ្រនិងឲ្យតម្លៃស្នាដៃច្នៃប្រឌិត និងលេីកស្ទួយទេពកោសល្យរបស់កូនខ្មែរឲ្យបានច្រេីន ហើយខ្ញុំនឹងនៅតែបន្តបង្កេីតស្នាដៃបន្ថែមដេីម្បីឲ្យបងប្អូនបានស្តាប់កម្សាន្ត និងជួយលើកស្ទួយតម្លៃលេីវិស័យសិល្បៈប្រភេទនេះបន្ថែមទៀត»។

 


ចាប់តាំងពីផ្ដេីមរហូតពេលនេះ អ្នក Remix វ័យក្មេង Aaron SZ បង្កើតបានស្នាដៃជាច្រើន ក្នុងនោះស្នាដៃដែលទទួលការគាំទ្រខ្លាំងដល់ប្រទេសជិតខាងក្នុងអាសុី មានដូចជា វៀតណាម ឡាវ ចិន ថៃ មានដូចជា បទ សុីក្លូរ Remix, សក់ខ្លី Remix, ភ្លើង Remix និង MongSay Aaron SZ remix ជាដើម។

 

 

ភាគច្រេីនគេឯងតែងស្គាល់ Aaron SZ តាមរយៈ ការចាក់ស្តាប់កម្សាន្តរាំលេងតាមក្លឹបកម្សាន្ត និងតាមបណ្តាញសង្គម YouTube, Facebook, រួមទាំង SoundCloud ផងដែរ។បច្ចុប្បន្ន Aaron SZ ជាអ្នក Remix និងកំពុងសិក្សាផ្នែកស្ថាបត្យកម្ម នឹងបន្តបញ្ចប់ការសិក្សានៅបរទេសផងដែរ។

 


ក្រឡេកមើលបណ្តាញសង្គមហ្វេសប៊ុកវិញនោះ អ្នក Remix វ័យក្មេងរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើការ Remix បទចម្រៀងដែលលោកបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ធ្វើឲ្យយុវវ័យសម័យថ្មីលាន់មាត់សសើរគ្រប់ៗគ្នាថា ទិចនិកក្នុងការធ្វើបទចម្រៀងឲ្យមានភាពរស់រវើកកាន់ខ្លាំង។ មិនតែប៉ុណ្ណោះ ការតុបតែងខ្លួនក៏ស៊ីវិល័យសមតាមយុគសម័យទំនើប។

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ Facebook, YouTube

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024