ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តារាភាពយន្តចិនកំពូលៗទទួលពានកិត្តិយសក្នុងកម្មវិធី Weibo Movie Awards

១៤ មិថុនា ២០២១ | កម្សាន្ដ

កម្មវិធីប្រគល់ពានរង្វាន់ភាពយន្តចិន Weibo (វ៉ីប៉ូ) Movie Awards ឆ្នាំ២០២១ បានប្រារព្ធឡើងយ៉ាងអធិកអធមកាលពីថ្ងៃសៅរ៍ ទី១២ ខែមិថុនា ដើម្បីអបអរដល់សមិទ្ធផលភាពយន្តពេញនិយមក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ដោយមានវត្តមានសិល្បករ និងផលិតករភាពយន្តល្បីៗគ្រប់ជំនាន់បានចូលរួម។

 


ភាពយន្ត “Hi, Mom” បានក្លាយជាជយលាភីលេចធ្លោជាងគេក្នុងកម្មវិធីដោយអាចឈ្នះពានរង្វាន់ដល់ ៣រួមមាន ពានរង្វាន់អ្នកដឹកនាំឆ្នើមសម្រាប់អ្នកដឹកនាំរឿង Jia Ling (ជែ លីង) និងពានរង្វាន់តួឯកស្រីឆ្នើមសម្រាប់តារាសម្ដែង Zhang Xiaofei (ចាង សៀវហ្វិយ)។

 


ក្រៅពីផ្ដល់ពានរង្វាន់សម្រាប់សិល្បករ និងស្នាដៃល្បីៗប្រចាំឆ្នាំ កម្មវិធីក៏បានផ្ដល់ពានរង្វាន់កិត្តិយសសម្រាប់សិល្បករ និងផលិតករដែលបានចូលរួមចំណែកជាច្រើនឆ្នាំក្នុងវិស័យភាពយន្តចិនផងដែរ ដូចជាលោក Jackie Chan ឬឈិនឡុង បានទទួលពានសិល្បករចូលរួមចំណែកធំក្នុងវិស័យភាពយន្ត, តារាសម្ដែង កុំកុំ ឬ Donnie Yen និងតារាសម្ដែងស្រី Zhang Ziyi (ចាង ជឺយី) បានទទួលពានរង្វាន់សិល្បករមានឥទ្ធិពល ខណៈអ្នកដឹកនាំ Zhang Yimou (ចាង អ៊ីម៉ូវ) បានទទួលពានរង្វាន់អ្នកដឹកនាំរួមចំណែកធំក្នុងវិស័យភាពយន្ត។

 


កម្មវិធីដែលរៀបចំឡើងដោយក្រុមហ៊ុនបណ្ដាញសង្គមធំបំផុតរបស់ប្រទេសចិនមួយនេះ ក៏មានការសម្ដែងចម្រុះពីសំណាក់សិល្បករជាច្រើនរូបផងដែរ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024