ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រទេសថៃបដិសេធបិទការនាំចេញវ៉ាក់ស៊ាំងជំងឺកូវីដ១៩អាស្ត្រាសេនេកា

១៤ មិថុនា ២០២១ | ព័ត៌មានអន្តរជាតិ

ប្រទេសថៃ មិនបានបិទការនាំចេញវ៉ាក់ស៊ាំងជំងឺកូវីដ១៩ AstraZeneca (អាស្ត្រាសេនេកា)ឡើយ។ នេះជាការលើកឡើងរបស់តំណាងរដ្ឋាភិបាលថៃ។ រដ្ឋាភិបាលកោះតៃវ៉ាន់នៅមុននេះអះអាងថា ប្រទេសថៃរក្សាទុកវ៉ាក់ស៊ាំងដែលកំពុងផលិតសម្រាប់ខ្លួនឯង។

 

 

 

 

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រីTsai Ing-wen (សៃអ៊ីញវេន) កាលពីថ្ងៃសុក្រ បានលើកឡើងថា កោះតៃវ៉ាន់ បានបញ្ជាទិញវ៉ាក់ស៊ាំងពីអាស្ត្រាសេនេកាចំនួន១០លានដូស ដែលភាគច្រើនផលិតនៅក្នុងប្រទេសថៃ ប៉ុន្តែប្រទេសថៃ បានផ្តល់អាទិភាពសម្រាប់វ៉ាក់ស៊ាំងប្រើប្រាស់ក្នុងប្រទេសថៃ។

 

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោកស្រី Traisuree Taisaranakul  (ទ្រាយស៊ូរី ថៃសារ៉ានណាគុល) បានលើកឡើងនៅលើបណ្តាញធ្វីតធ័រនៅថ្ងៃសៅរ៍យ៉ាងដូច្នេះ«ប្រទេសថៃមិនមែនកំពុងបិទការនាំចេញវ៉ាក់ស៊ាំងជំងឺកូវីដ១៩ AstraZeneca (អាស្រ្តាសេនេកា) ឡើយ»។ នេះជាបញ្ហាដែលអ្នកផលិតត្រូវគ្រប់គ្រង។ អ្នកនាំពាក្យរូបនេះបន្ថែម។

 

ទាំងប្រទេសថៃ និងកោះតៃវ៉ាន់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានតួលេខអ្នកកើតជំងឺកូវីដ១៩កើនឡើង។

 

ប្រទេសហ្វីលីពីននៅខែនេះបានអោយដឹងថា ហ្វីលីពីនគិតថាការនាំចេញវ៉ាក់ស៊ាំងអាស្ត្រាសេនេកា ត្រូវពន្យាពេលដោយសារការផលិតពន្យាពេល ចំណែកម៉ាឡេស៊ីក៏បានលើកឡើងពីការពន្យាពេលដូចគ្នាដែរ។

 

ផែនការចែកចាយវ៉ាក់ស៊ាំងអាស្ត្រាសេនេកានៅតំបន់អាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ាន គឺពឹងអាស្រ័យទៅលើ វ៉ាក់ស៊ាំងចំនួន២០០លានដូសផលិតដោយក្រុមហ៊ុនមហាក្សត្រថៃ មានឈ្មោះថា Siam Bioscience(ស្យាមបាយអូសាយអិន) ដែលជាក្រុមហ៊ុនទើបតែផលិតវ៉ាក់ស៊ាំងជាលើកដំបូង។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024