ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១

ផ្ទុះបំពង់ឧស្ម័ននៅប្រទេសចិនស្លាប់មនុស្សយ៉ាងតិច១១នាក់

១៤ មិថុនា ២០២១ | ព័ត៌មានអន្តរជាតិ

 

 

ផ្ទុះបំពង់ឧស្ម័ននៅសហគមន៍ពលរដ្ឋរស់នៅមួយកន្លែងនៅប្រទេសចិន បានសម្លាប់មនុស្សយ៉ាងតិច១១នាក់ ហើយមានមនុស្ស៣៧នាក់ផ្សេងទៀតរងរបួសធ្ងន់។ យោងសារព័ត៌មានចិនCCTV រាយការណ៍អោយដឹងនៅថ្ងៃអាទិត្យ។ បន្ថែមលើនេះ មានមនុស្សសរុប១៤៤នាក់ ត្រូវបានជម្លៀស។


ហេតុការណ៍គ្រោះថ្នាក់ដែលបង្កអោយមានមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅទីក្រុងShiyan (ស៊ីយ៉ាន) ខេត្តHubei (ហូប៉ី) ប្រទេសចិននៅវេលាម៉ោង១១នាទីព្រឹក។


សារព័ត៌មានរដ្ឋចិនបន្តអោយដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ត្រូវបន្តធ្វើឡើង ហើយមូលហេតុដែលបង្កអោយផ្ទុះនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។

 

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.