ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា យកតំណក់ប្រេងលើកដំបូង តម្កល់នៅវិមានឈ្នះឈ្នះ ទុកជាភស្តុតាងប្រវត្តិសាស្ត្រ

១០ មិថុនា ២០២១ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា កម្ពុជាបានយកតំណក់ប្រេងលើកដំបូង មកតម្កល់នៅវិមានឈ្នះឈ្នះ ដែលពិធីប្រគល់ និងទទួល បានធ្វើឡើង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

 


ក្នុងសន្និសីសិទសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រគល់ និងទទួលតំណក់ប្រេង សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការតម្កល់តំណក់ប្រេងលើកដំបូងនេះ ដើម្បីទុកជាភស្តុតាងប្រវត្តិសាស្ត្រមួយ បញ្ជាក់ពីសមិទ្ធផលថ្មី ក្នុងយុគសម័យសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ៕

 


រាយការណ៍៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024