ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

TWICE ចេញសម្ពោធបទថ្មីតាមរយៈកម្មវិធី Ellen DeGeneres Show

១០ មិថុនា ២០២១ | កម្សាន្ដ

កាលពីថ្ងៃទី ៩ ខែមិថុនា ក្រុមចម្រៀងនារីកូរ៉េ TWICE បានបង្ហាញវត្តមានជាលើកដំបូងក្នុងកម្មវិធី Ellen DeGeneres Show ដែលជាវេទិកាជជែកកម្សាន្តដ៏ពេញនិយមរបស់អាមេរិក ។

 

 

សម្រាប់ការបង្ហាញខ្លួននេះ សមាជិកក្រុមទាំង ៩នាក់បានសម្ដែងបទចម្រៀងថ្មីបំផុតរបស់គេគឺបទ “Alcohol Free” ដែលដកស្រង់ពីអាល់ប៊ុម “Taste of Love”។

 


ត្បិតថានេះជាការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុងកម្មវិធី Ellen ប៉ុន្តែក្រុមចម្រៀងជួរមុខពីផលិតកម្ម JYP មួយនេះក៏ធ្លាប់បង្ហាញខ្លួនលើកម្មវិធីផ្សេងៗរបស់អាមេរិកមួយចំនួនដែរនៅពេលកន្លងមកដូចជាកម្មវិធី The Kelly Clarkson Show និងកម្មវិធី The Late Show with Stephen Colbert ជាដើម។

 


មុននឹងធ្វើការ Comeback នៅកូរ៉េជាមួយអាល់ប៊ុម “Taste of Love” ដែលត្រៀមចេញផ្លូវការនៅថ្ងៃទី១១ មិថុនា ក្រុមចម្រៀង TWICE ក៏ទើបតែចេញបទចម្រៀងជាភាសាជប៉ុនមួយបទមានចំណងជើងថា “Kura Kura” កាលពីចុងខែមេសាកន្លងទៅ ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024