ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាលអះអាងថា មនុស្ស ១០នាក់ស្លាប់នៅខេត្តកំពត និងមនុស្ស ២នាក់ស្លាប់នៅខេត្តកណ្តាល ជាករណីពុលស្រាស

២៨ ឧសភា ២០២១ | ព័ត៌មានជាតិ

គិតត្រឹមតែខែឧសភាតែមួយខែប៉ុណ្ណោះ ពលរដ្ឋខ្មែររហូតដល់ទៅជាង ២០នាក់ទៅហើយ បានស្លាប់ បាត់បង់ជីវិត ដោយសារពុលស្រាស និងស្រាថ្នាំ។ ក្នុងនោះ មានមនុស្ស ១០នាក់ រស់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត និងមនុស្សជាង ១០នាក់ផ្សេងទៀត រស់នៅស្រុកល្វាឯម ក្នុងខេត្តកណ្តាល សុទ្ធតែបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារពុលស្រាស ចន្លោះពីថ្ងៃ ទី១០ ដល់ថ្ងៃទី២៥ ខែឧសភា។

 


ឆ្លងកាត់ការពិសោធ និងស្រាវជ្រាវ ដោយមន្ត្រីជំនាញ ក្រសួងសុខាភិបាលអះអាងថា ករណីស្លាប់ពលរដ្ឋខ្មែរ រហូតដល់ទៅជាង ២០នាក់នេះ គឺដោយសារពុលស្រាស និងស្រាថ្នាំ ដែលមានជាតិមេតាណុលខ្ពស់ ដោយមិនមានពាក់ព័ន្ធនឹងករណីកូវីដ-១៩ទេ៕

 


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024