ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

នាយក​​​ប្រតិបត្តិ​​ក្រុមហ៊ុ​ន​​អាកាសចរណ៍ប៉ាគីស្ថាន សន្យាស៊ើបអង្កេតករណីយន្តហោះធ្លា​ក់ក្បែរអាកាសយានដ្ឋាន​ ខណៈមនុស្ស៩៧នាក់ស្លាប់

 

អាជ្ញាធរ​ប៉ាគីស្ថាន នៅរសៀលនេះបានបញ្ជាក់អោយដឹងថា មនុស្ស៩៧នា​ក់ស្លាប់ ​និង២នាក់នៅរស់រានមានជីវិត ក្រោយយន្តហោះក្រុមហ៊ុនអាកាសចរណ៍Pa​kistan International Airlines  ធ្លាក់ក្នុងសង្កាត់ដែលមានពលរដ្ឋរស់នៅកកកុ​ញនៅក្នុងទីក្រុងការ៉ាឈិ នៃប្រទេសប៉ាគីស្ថាន។

 

នាយក​ប្រតិបត្តិក្រុម​ហ៊ុនអាកាសចរ​ណ៍ខាងលើ លោក Arshad Malik  បានលើក​ឡើងនៅក្នុ​ងសន្និសិទសារព័ត៌មានថា ការស៊ើប​អង្កេតតម្លាភាពមួយ នឹងត្រូវបានធ្វើឡើងនៅ​ក្នុងករណីយន្តហោះ​ធ្លាក់។ ​


យ៉ាងណាក៏ដោយ មូលហេតុដែលបង្កអោយយន្តហោះធ្លាក់នៅមិនទាន់បានដឹងនៅឡើយ។

 

 



យន្តហោះធ្លា​ក់ កើតឡើងនៅមុនពេលដែលព​លរដ្ឋម៉ូស្លីមប្រារព្ធពិ​ធីបុណ្យអ៊ី​ដ ជាពេលវេលាដែលពលរដ្ឋប៉ាគី​ស្ថានត្រូវធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិ។​ យន្តហោះ Airbus A320 ហោះហើរពីទីក្រុងឡាហ័រ ទៅកាន់ទីក្រុងការ៉ាឈិ មានដឹកអ្ន​កដំណើរ៩១នា​ក់ និងអ្នកបម្រើការលើយន្តហោះ​៨នាក់។​

 

ប្រទេសប៉ាគីស្ថាន ទើបតែបើ​កអោយ​មានការហោះហើរក្នុងស្រុកឡើងវិញ បន្ទាប់ពីបិទមួ​យ​រយៈដើម្បីទ​ប់ស្កាត់ការ​ឆ្លងរាលដា​លជំងឺកូវីដ១៩។

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ ទួត ណាវ័​ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024