ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកស្លាប់​ដោយសារការធ្លាក់​យន្តហោះនៅប្រទេស ប៉ាគីស្ថាន កើនឡើង​ដល់៧៦នាក់

ពាក់ព័ន្ធនឹង​ហេតុការណ៍ធ្លាក់យន្តហោះ​ដឹកអ្នកដំណើរនៅប្រទេស ប៉ាគីស្ថាន នោះ រហូត​មកដល់​ពេលនេះ គេបានរកឃើញ​សាកសពជន​រងគ្រោះបន្ថែម​ទៀត ដែល​ធ្វើឲ្យចំនួន​អ្នកស្លាប់កើន​ឡើងដល់​៧៦នាក់​។

 

 

 

 

យន្តហោះបានជួប​ប្រទះនឹងឧបទ្ទវហេតុ​នេះ នៅតាម​ផ្លូវធ្វើដំណើរពី​ទីក្រុង ឡាហ័រ (Lahore) ទៅ ការ៉ាជី (Karachi)។ រហូតមក​ដល់ពេលនេះ គេមិនទាន់​ដឹងអំពីមូលហេតុ​ពិតប្រាកដនៃ​ការធ្លាក់យន្តហោះ​នេះទេ ព្រោះសមត្ថកិច្ច​កំពុងតែស្រាវជ្រាវ​។ប៉ុន្តែអ្វី​ដែលគេកត់សម្គាល់​នៅត្រង់ថា មុន​ពេលកើតហេតុ​តែបន្តិច​ប៉ុណ្ណោះ អ្នកបើកបរ​យន្តហោះ​បានទាក់​ទងទៅអ្នក​ត្រួតពិនិត្យ​ការហោះហើរ​ដែលប្រចាំ​ការនៅព្រលានយន្តហោះ​។ អ្នកបើកបរ​ប្រាប់ថា «គាត់មិនអាចបញ្ជា​យន្តហោះនេះ​បានទេ ព្រោះម៉ាស៊ីនរបស់​វាបានជាប់គាំង​លែងដំណើរ​ការទាំងស្រុង»​។

 

 

 
នាយក​ក្រុមហ៊ុន​អាកាសចរណ៍​ប្រាប់ថាអ្នកនៅ​ក្នុងយន្តហោះ​មានគ្នាសរុប៩៩​នាក់​។ លោកថ្លែងថា យន្តហោះមិនបាន​ទៅបុកអគារទេ ហើយក៏មិន​មានអ្នកដទៃទៀត ក្រៅ​ពីអ្នកនៅក្នុងយន្តហោះបានស្លាប់នោះដែរ​៕

 

 

 

ប្រែ​សម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024