ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

បុរស​ម្នាក់​ស្លៀក​ពាក់​តុក្កតា​ខ្លា​ឃ្មុំ​ដើរ​តាម​ផ្លូវ​ហាយ​វ៉េ​ទៅ​ទី​ក្រុង​សាន​ហ្វ្រាន់​ស៊ីស្កូ​សហ​រដ្ឋ​អាមេរិក​

 

នៅលើ​ផ្លូវ​ហាយ​វ៉េ​មួយ​នៅ​កណ្តាលរដ្ឋកាលីហ្វ័រញ៉ា​សហ​រដ្ឋ​អាមេរិក​កាល​ពី​​ប៉ុន្មាន​សប្តាហ៍​មុន​​មាន​ សត្វខ្លាឃ្មុំ​ជើង​២​និង​ដៃ​២​កំពុងដើរតាម​ផ្លូវ​នេះដែល​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​ប៉ុន្តែ​កុំបារម្ភ​អី​ព្រោះវា​​មិនមែន​ជា​ខ្លាឃ្មុំពិតនោះ​ទេ​វាគ្រាន់តែជាបុរសម្នាក់​ស្លៀកឈុតខ្លាឃ្មុំតែ​ប៉ុណ្ណោះ។

 

 

 

 

 

បុរស​ម្នាក់​ឈ្មោះ Jesse Larios អាយុ​៣៣​ឆ្នាំ​​បាន​ស្លៀក​ពាក់​ឈុត​ខ្លាំ​ឃ្មុំ​ដែល​គេ​ហៅ​ថា ប៊ែរ​សាន់​ (Bearsun) ដោយ​​​គាត់​បាន​សម្រេចចិត្ត​​ដើរ​ពី​ទីក្រុងឡូសអាន់ជឺឡេសទៅ​កាន់​ទី​ក្រុង​សានហ្វ្រាន់ស៊ីស្កូ​​រដ្ឋ​កាលីហ្វ័រ​ញ៉ា​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ឈុត​ខ្លា​ឃ្មុំ​ប៊ែរ​សាន់​នេះ​​។

 


លោក Larios បាន​និយាយ​ក្នុង​អំឡុងពេលឈប់សម្រាក​នៅតំបន់​ Gilroy ថា​កាលពីថ្ងៃពុធថា ជា​ការ​ពិត​វាជាការសម្រេចចិត្តភ្លាមៗ​និង​ដ៏​គួរ​ឱ្យ​ចម្លែក​​​មួយព្រោះ​ថា គាត់​មិន​បាន​ត្រៀម​ទុក​មុន​នោះ​ទេ​​ប៉ុន្តែ​គាត់​ចូល​ចិត្ត​ធ្វើ​បែប​នេះ​ពោល​គឺ​គាត់​ចូល​​ចិត្ត​ធ្វើ​អ្វី​ៗ​សប្បាយ។

 

 

 

 

 

 


ការសម្រេចចិត្តរបស់​លោក Larios ​នេះ​បានទាក់ទាញអ្នកគាំទ្រពីគ្រប់ទិសទី​រហូត​មាន​អ្នកខ្លះចង់បរិច្ចាគ​ថវិកាផង​ដែរ​​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​បង្កើត​លេខ​គណនី​ដាក់​ឈ្មោះ​ GoFundMe ហើយ​មក​ដល់​ពេល​នេះ​​គាត់​​បាន​ប្រមូល​បាន​​ថវិកា​ជាង​ ៧ ពាន់​ដុល្លារ​អាមេរិក​។​

 


លោក Larios បានឈប់សម្រាក​នៅតាមផ្លូវដើម្បី​គេង​និងញ៉ាំអាហារ​ប៉ុន្តែមិនធ្វើ​អ្វី​ច្រើនផ្សេង​ទៀត​​នោះ​ទេ​ក្រោយ​ពី​គាត់បានចាប់ផ្តើមចេញ​ដំណើរនៅថ្ងៃទី១២ ខែមេសា ហើយ​ការធ្វើដំណើរនេះ​​​មិន​បាន​កំណត់​ច្បាស់​ទេ​ព្រោះ​គាត់​ធ្វើ​ដំណើរ​តាម​ធម្មតាដោយ​​មិន​ប្រញាប់​ពេក​នោះ​ទេ​៕

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ប៉ិច ស៊ីនួន​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024