ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អង្គការ​សហប្រជាជាតិ​ព្យាករ​ថា​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​នេះ​អាច​នឹង​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ ដោយ​មាន​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​​មាន​សន្ទុះ​ខ្លាំង​ជាង​គេ​

 

អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​​​ព្យាករ​ថា​ស្ថានភាព​សេដ្ឋកិច្ច​​ពិភពលោក​សម្រាប់​ឆ្នាំ​នេះ​អាច​នឹង​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ ទោះបី​ប្រទេស​​ភាគ​ច្រើន​​នៅ​តែ​​រងគ្រោះ​​ដោយ​សារជំងឺ​ខូវីដ​១៩​។​​ ​​ប៉ុន្តែ​ អង្គការ​សហប្រជាជាតិ​ក៏​ព្រមាន​ផង​ដែរ​ថា​​សេដ្ឋកិច្ច​​របស់​​ប្រទេស​មួយ​ចំនួន​​​ស្ថិត​នៅ​ក្នុងស្ថានភាព​ផុយ​ស្រួយ​ដោយ​សារ​ជំងឺ​នេះ​​។​

 

 

 

 

 

 

យោង​តាម​​​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​, ​​ឆ្នាំ​នេះ​ពិភពលោក​អាច​​មាន​កំណើន​សេដ្ឋកិច្ច​៥,​៤%​ ធៀប​នឹង​ឆ្នាំ​២០២០​ដែល​មាន​កំណើន​​​៣,៦%​​។ ស្ថានភាព​សេដ្ឋកិច្ចនឹង​វិវត្ត​ទៅ​រកភាព​ល្អ​ប្រសើរ​ឡើង​វិញ​ បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​អាច​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ចាប់​ពី​ពេល​នេះ​តទៅ​។​ ប្រទេស​ចិន​​អាច​នឹង​​មាន​កំណើន​សេដ្ឋកិច្ច​៨,២% ខណៈ​ដែល​សហរដ្ឋ​អាមេរិក​មាន​កំណើន​៦,២%​។

 

 

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ,​ ប្រទេស​ដទៃ​ទៀត​អាច​នឹង​ជួប​ការ​លំបាក​ជា​បន្ត​ទៀត​ ដោយ​សារ​ការ​រាត​ត្បាត​នៃ​ជំងឺ​ខូវីដ​១៩​ និង​ការចាក់​វ៉ាក់សាំង​នៅមាន​ភាពយឺត​យ៉ាវ​ជាង​ផែន​ការ​ដែល​បាន​គ្រោង​ទុក​។ អង្គការ​​សហប្រជាជាតិ​ប្រមើល​ឃើញ​ថា​ស្ថានភាព​ជំងឺ​ខូវីដ​១៩​មិន​ងាយ​បញ្ចប់​ទៅ​វិញ​ទាំង​ស្រុង​ទេ​។

 

 

 

 

 

ជា​ពិសេស​ នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​នៅ​លើ​ពិភពលោក​។ តំបន់​ដែល​ប្រឈម​ខ្លាំង​នឹង​ភាព​មិន​ច្បាស់​លាស់​នៃ​កំណើន​សេដ្ឋកិច្ច​មាន​ដូចជា​៖ បណ្ដា​ប្រទេស​នៅ​​តំបន់​អាស៊ី​ខាង​ត្បូង​, អនុ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​. ​​តំបន់​អាមេរិក​ឡាទីន និង​សមុទ្រ​ការីប៊ីន​។

 

 

ដោយឡែក​ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដទៃ​ទៀត​, ស្ថានភាព​សេដ្ឋកិច្ច​អាច​នឹង​ប្រសើរ​ឡើង​វិញ​ជា​ទូទៅ ​លុះ​ត្រា​តែ​ឆ្លង​ផុត​ឆ្នាំ​២០២១​នេះ​សិន​ ​ចូល​ដល់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​របាយការណ៍​​អង្គការ​សហប្រជាជាតិ​៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024