ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រទេស​៣​ក្នុង​ពិភពលោក ដែលមានអ្នកជំងឺកូវីដ១៩ច្រើនបំផុត

 

សហរដ្ឋអាមេរិក ​នៅតែ​បន្តជាប្រទេសដែលមានអ្នកជំងឺកូវីដ១៩ច្រើនជាង​គេបំផុតនៅក្នុងពិភពលោក ខ​ណៈដែលប្រេស៊ីល ជំនួសប្រទេសរុស្ស៊ីក្លាយ​ជាប្រទេសទី២ ដែលមានអ្នកជំងឺកូវីដ១៩ច្រើនបំផុត។

 

គិតមកដល់ត្រឹមថ្ងៃសៅរ៍នេះ នៅទូទាំងសហរដ្ឋអាមេរិក មានអ្នកជំងឺកូវីដ​១៩ មានចំនួនលើសពី ១​លាន៦សែន នាក់​គឺមានដល់ទៅ(១៦០០៩៣​៧នាក់)។ យោង​តាមមហាវិ​ទ្យាល័យ Jo​hns Ho​pkins​។

 

ស្របគ្នា ​តួលេខអ្នកស្លា​ប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងអាមេរិកបានកើនឡើង ដល់៩៥៩៧២នាក់ ខណៈញូវយ៉ក ជារដ្ឋ​ដែលរងគ្រោះ​ជំងឺកូវីដ១៩ធ្ងន់ធ្ងរជាង​គេ មានចំនួនអ្នក ​ស្លាប់២៨៨៥៣នាក់។

 

 

តួលេខអ្នកជំងឺកូ​វីដ១៩សរុប នៅទូ​ទាំងប្រទេសប្រេស៊ី​លមានចំនួន៣៣០ ៨៩០នា​ក់ គិតមកដល់ត្រឹម ថ្ងៃ​សៅរ៍នេះ​ នាំមុខប្រទេសរុស្ស៊ី​ ក្លាយជាប្រទេសទី២នៅក្នុងពិភពលោកជា​ប្រទេសមានអ្នកជំងឺកូវីដ ១៩ច្រើនបំផុតប​ន្ទាប់ពីសហរដ្ឋអាមេរិក។
 
ប្រទេសប្រេស៊ីល នៅត្រឹមថ្ងៃសុក្រតែមួយថ្ងៃ មានអ្នកជំងឺកូវីដ១៩ឆ្លងថ្មីចំ​នួន២០៨០៣នាក់ ជាតួលេខ កើន​ឡើងប្រចាំថ្ងៃខ្ពស់បំផុ​ត ចាប់តាំងពីជំងឺកូវីដ១៩ករណីទី១ ត្រូវបានប្រកាសឡើងនៅប្រេស៊ីលនៅ ថ្ងៃទី១៧មីនា។

 

នៅថ្ងៃសុក្រដដែល អ្នកជំងឺកូវីដ១៩ចំនួន១០០១នាក់ស្លាប់ ធ្វើអោយតួលេខអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីលបានកើនឡើងដល់២១០៤៨នាក់។

 

 

ប្រទេសទី​៣នៅ​ក្នុងពិភពលោកដែលឆ្ល​ងជំងឺកូវីដ១៩ច្រើនបំផុត​គឺប្រទេសរុស្ស៊ីដែលមានដល់​ទៅ៣២៦៤៤៨នាក់ ខណៈ​អ្នកស្លាប់មាន៣២៤៩នាក់។ បើប្រៀបធៀ​បឃើញថា អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅប្រទេស​រុស្ស៊ីនៅមានកម្រិតទាបនៅឡើយ ខណៈមានមនុស្សច្រើនជាង៣សែននាក់ហើយ ឆ្លងជំងឺ។


នៅទី​ក្រុងម៉ូស្គូ បានរកឃើញអ្ន​កឆ្លងជំងឺកូវីដ១៩ថ្មី នៅថ្ងៃសុក្រ​ចំនួន២៩៨៨នាក់ ដែលធ្វើអោយតួលេខ សរុបអ្នកកើតជំងឺកូវីដ១១នៅទូទាំងទីក្រុង​នេះ​មាន១៥៨២០៧នាក់។

 

 

ប្រែសម្រួល៖ ទួត ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024