ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កាន់តែល្បី វីរៈ និច្ច កាន់តែខ្ញង់

១២ ឧសភា ២០២១ | កម្សាន្ដ

តារាចម្រៀងស្រីវ័យក្មេង កញ្ញា វីរៈ និច្ច កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងលើរាងតូចស្រឡូន ដោយញឹកញាប់នាងតែងបង្ហោះរូបថតស្ទីលប្លែកៗមើលទៅស៊ិចស៊ីខ្លាំង ខណៈបច្ចុប្បន្ននេះនាងក៏កំពុងក្តោបប្រជាប្រិយក្នុងរង្វង់សិល្បៈខ្លាំងមិនធម្មតា។  ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្មួយស្រីរបស់តារាចម្រៀង ខាន់ ចេមន៍ គឺកញ្ញា វីរៈ និច្ច កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងលើទ្រនំផលិតកម្ម សាន់ដេ ដោយបទចម្រៀងថ្មីៗរបស់នាងបានចេញជាហូរហែរ។

 


វីរៈ និច្ច កាន់តែជោគជ័យលើវិស័យចម្រៀង ដោយទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ពីមហាជន ពិសេសចង្កោមយុវវ័យតែម្តង។ ក្រៅពីការងារសិល្បៈ ស្រីស្រស់សោភានេះ ក៏ជាថៅកែស្រីហាងលក់សម្លៀកបំពាក់ដ៏ធំ និងមានហ៊ុនក្នុងក្រុមហ៊ុនផលិតផលសម្រស់ទៀតផង។

 

 

មិនត្រឹមមានទេពកោសល្យផ្នែកតន្ត្រីចម្រៀងនោះទេ តារាចម្រៀងរូបនេះមានរូបឆោមស្រស់សោភា គួរឲ្យប្រតិព័ទ្ធ គួបផ្សំភាពសម្បូរបែបនៃការតុបតែងខ្លួនរបស់នាង ធ្វើឲ្យ វីរៈ និច្ច មើលទៅកាន់តែខ្ញង់ និងលេចធ្លោឡើង។ សម្រស់តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច្ច មិនត្រឹមឆក់បានការចាប់អារម្មណ៍ពីបុរសប៉ុណ្ណោះទេ សូម្បីតែនារីដូចគ្នាក៏លង់សម្រស់សាច់សខ្ចីនាងដែរ។

 

 

តួយ៉ាង លើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមផ្លូវការរបស់តារាចម្រៀងវ័យក្មេងនេះ តែងតែបង្ហោះរូបថតក្នុងឈុតសម្លៀកបំពាក់បែបស៊ីវិល័យ ជាមួយស្ទីលថតរូបប្លែក ដែលបង្ហាញរាងចង្កេះមួយក្តាប់ បញ្ចេញល្វែងខ្នងពិតជាទាក់ទាញខ្លួន រហូតជាប់ឈ្មោះជាតារាស្រីវ័យក្មេងសម្បូរស្ទីលតុបតែង ក្នុងចំណោមតារាស្រីល្បីៗជាច្រើនទៀតក្នុងចង្កោមសិល្បៈស្រុកខ្មែរ ដោយភាគច្រើននាងនិយមស្លៀកពាក់បែបវាលៗបញ្ចេញសាច់ និងរូបរាងដងខ្លួនរបស់នាងយ៉ាងច្បាស់ៗ។

 

 

កញ្ញា វីរៈ និច្ច ជាតារាចម្រៀងមានប្រជាប្រិយភាពម្នាក់ប្រចាំផលិតកម្ម សាន់ដេ ក្នុងនោះបទនាំឲ្យមហាជនស្គាល់នាងកាន់តែច្រើនមានដូចជា ឯកាសារជាថ្មី គេអាងបង បងអាងអូន អូនអាងអ្នកណា? នៅ Single បានស្ទាវ និង ជម្រើសទី២ ជាដើម។
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024