ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកជាសះស្បើយ ៣៦៩នាក់ និងរកឃើញករណីថ្មី​៤៧២ ក្នុងនោះ ៤៦៩ឆ្លងក្នុងសហគមន៍

១២ ឧសភា ២០២១ | ព័ត៌មានជាតិ

ក្នុងសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៦៩នាក់ បានជាសះស្បើយ និងត្រូវអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះរៀងៗខ្លួន ខណៈករណីវិជ្ជមានថ្មី មានចំនួន ៤៧២ករណី ក្នុងនោះមានករណីនាំចូលពីក្រៅ ៣នាក់ ចំណែក ៤៦៩នាក់ទៀត ជាការឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈ។

 

 

សេចក្ដីប្រកាសដដែលបង្ហាញថា មានអ្នកបាត់បង់ជីវិតចំនួន ៥នាក់ គិតត្រឹមម៉ោង ០៧ព្រឹក ថ្ងៃពុធ ទី ១២ ខែឧសភានេះ។​ ទិន្នន័យនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២០,៦៩៥ករណី ជាសះស្បើយចំនួន ៨៥៣៩ករណី និងស្លាប់ ១៣៦នាក់៕

 

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មានភីអិនអិន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024