ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អាមេរិកហាមឃាត់បណ្តាញ5Gរបស់ក្រុមហ៊ុនហួវៃ

 

ការអភិវឌ្ឍន៍បណ្តាញទំនាក់ទំនង5G, ស្មាតហ្វូត5G, និងផ​លិតផលបរិ​ក្ខារប្រើប្រា​ស់ក្នុងផ្ទះ ទំ​នង នឹងត្រូវពន្យាពេលដោយសារជំងឺឆ្លងកូវីដ១៩ ប៉ុន្តែរំពឹង​នឹងចា​ប់ផ្តើមដំណើរការឡើងវិញឆាប់ៗ។

 

ប្រទេសដំបូង​ជាច្រើនដែល​នឹងទទួលយកបច្ចេកវិទ្យា5G មានដូចជាអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន កំពុងទទួលរងគ្រោះ​ជំងឺឆ្លងកូវីដ១៩ ហើយនិងមានការយឺតយ៉ាវនៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។

 

សហរដ្ឋ​អាមេរិក បានហាមឃាត់ក្រុមហ៊ុនចិនហួវៃ Huawe​i មិនអោយតំឡើងបរិក្ខារបណ្តា​ញ5G ​នៅលើទឹកដីអាមេរិកឡើយ ដោយសារមូលហេតុ​សុវត្ថិ​ភាពផ្ទៃក្នុង។


ឥឡូវនេះ រោងចក្រផលិតទូរស័ព្ទដៃវៃឆ្លាត និងគ្រឿងបង្គំ បានចាប់​ផ្តើមការផ​លិតឡើ​ងវិញ ប៉ុន្តែ​ការសាកល្បងបណ្តាញបច្ចេកវិទ្យា5G អាចត្រូវពន្យាពេ​លបន្តិចប​ន្តួច។

 

 

ប្រែសម្រួល៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024