ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

យោធាមីយ៉ាន់ម៉ាបាញ់ទៅលើក្រុមគ្រូពេទ្យដែលធ្វើបាតុកម្មតវ៉ាបង្កអោយមានអ្នករងរបួស

 

នៅថ្ងៃព្រហស្បតិ៍នេះ យោធាមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារទៅលើក្រុមបាតុកម្មគាំទ្រប្រជាធិបតេយ្យរបស់ក្រុមគ្រូពេទ្យនៅទីក្រុងមេនដាឡេ(Mandalay) ដែលជាទីក្រុងធំទី២របស់ប្រទេសមីយ៉ាន់ម៉ា ជាហេតុបង្កអោយក្រុមគ្រូពេទ្យមួយចំនួនរងរបួស។ 

 

 

 

 

 


ក្រុមប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១កុម្ភៈ ដែលជារដ្ឋប្រហារបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុង សានស៊ូជីចេញពីតំណែង បានរក្សាយុទ្ធនាការប្រឆាំងរបស់ពួកគេ ទៅនឹងយោធានៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមីយ៉ាន់ម៉ានៅសប្តាហ៍នេះ ដែលគេឃើញមានសកម្មភាពយ៉ាងមុតមាំ និងការដើរក្បួនជាច្រើន។

 

 

ក្រុមគ្រូពេទ្យដែលប្រឆាំងនឹងរដ្ឋប្រហារយោធា បានប្រមូលផ្តុំគ្នានៅទីក្រុងMandalay  នៅពេលព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែភ្លាមៗយោធាក៏បានមកដល់ ហើយបំបែកពួកគេ ដោយមានការបាញ់កាំភ្លើង ហើយមនុស្សមួយចំនួនត្រូវចាប់ឃុំខ្លួន។ នេះបើតាមការអោយដឹងពីសារព័ត៌មានក្នុងតំបន់របស់ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ពីស្ថានភាពគ្រោះថ្នាក់ ឬអ្នកត្រូវចាប់ខ្លួនឡើយ។

 

 

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា នៅមិនទាន់អាចសុំទាក់ទងការអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។

 

 

ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីមីយ៉ាន់ម៉ាចំនួន៥ថ្ងៃបានចាប់ផ្តើមឡើងនៅថ្ងៃអង្គារ ប៉ុន្តែសកម្មជនគាំទ្រប្រជាធិបតេយ្យ បានលុបចោលប្រពៃណីដែលតែងប្រារព្ធធ្វើឡើងជាប្រចាំឆ្នាំដោយផ្តោតសំខាន់ទៅលើការប្រឆាំងនឹងក្រុមឧត្តមសេនីយ៍ដែលដណ្តើមការគ្រប់គ្រងអំណាចទៅវិញ។

 

 

 

ក្រុមសកម្មជនដែលមានឈ្មោះថា សមាគមន៍ជួយអ្នកទោសនយោបាយបានអោយដឹងថា ចាប់តាំងពីរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលលោកស្រីស៊ូជីចេញពីតំណែង គេឃើញថា យោធា បានសម្លាប់បាតុករចំនួន៧១៥នាក់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024