ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រទេសឥណ្ឌាក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២០០,០០០នាក់

 

ប្រទេសឥណ្ឌា មានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២០០,០០០នាក់ នៅថ្ងៃព្រហស្បតិ៍ ហើយទីក្រុងហិរញ្ញវត្ថុមុំបៃ ត្រូវបិទខ្ទប់ នៅស្របពេលដែលមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ជួបបញ្ហាកង្វះគ្រែអ្នកជំងឺ និងអុកស៊ីសែន។

 

 

 

 

 

តួលេខកើនឡើងអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា បានកើតឡើងនៅពេលប្រទេសឥណ្ឌាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាលដាលកូវីដ១៩ទ្រង់ទ្រាយធំជាលើកទី២ ដែលទីតាំងឆ្លងទ្រង់ទ្រាយធំគឺនៅរដ្ឋម៉ាហារ៉ាស្ត្រា ដែលជារដ្ឋរបស់ទីក្រុងមុំបៃ។

 

 

ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ឥណ្ឌាមានមនុស្ស២០០,៧៣៩នាក់ ឆ្លងជំងឺកូវីដ១៩។ នេះបើតាមការអោយដឹងពីក្រសួងសុខាភិបាលឥណ្ឌា ។ ស្របគ្នាតួលេខមនុស្សស្លាប់មាន១០៣៨នាក់ ដែលជាតួលេខមួយរុញច្រានតួលេខមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងប្រទេសឥណ្ឌាមានជំនួន១៧៣,១២៣នាក់។

 

 

ចំណែកតួលេខអ្នកជំងឺកូវីដ១៩មានចំនួន១៤,១លាននាក់ ជាប្រទេសទី២បន្ទាប់ពីសហរដ្ឋអាមេរិកដែលទទួលរងគ្រោះកូវីដ១៩ធ្ងន់ធ្ងរជាប្រទេសមានអ្នកជំងឺកូវីដ១៩ច្រើនជាងគេនៅក្នុងពិភពលោក។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024