A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

ប្រធានាធិបតីហ្វ៊ីលីពីនគូសបញ្ជាក់ថាលោកមិនមានបញ្ហាចោទផ្នែកសុខភាព ដូចពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយនោះទេ | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រធានាធិបតីហ្វ៊ីលីពីនគូសបញ្ជាក់ថាលោកមិនមានបញ្ហាចោទផ្នែកសុខភាព ដូចពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយនោះទេ

 

 

 

 

ប្រធានាធិបតីហ្វ៊ីលីពីន លោកឌូតឺតេ បានបង្ហាញមុខជាសាធារណៈ បន្ទាប់ពីបាត់មុខអស់រយៈពេលជិត២អាទិត្យ ដែលធ្វើមានពាក្យចចាមអារ៉ាមថាលោកប្រហែលជាមានបញ្ហាសុខភាព ត្រូវការសម្រាកជាបណ្ដោះអាសន្ន។ កាលពីពេលកន្លងមក, អ្នកនាំពាក្យរដ្ឋាភិបាលតែងតែចេញមុខបដិសេធជាញឹកញាប់ ដើម្បីព្យាយាមបន្សាបព័ត៌មានមិនពិតទាំងនោះ។

 

 

លោកឌូតឺតេសព្វថ្ងៃនេះមានអាយុ៧៦ឆ្នាំ បានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ ដើម្បីថ្លែងសុន្ទរកថាប្រចាំសប្ដាហ៍ទៅកាន់ជនរួមជាតិ ដោយច្រានចោលទាំងស្រុងនូវការនិយាយគ្នាតពីមាត់មួយទៅមាត់មួយពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក។ ជាពិសេស ព័ត៌មានថាលោកកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ប៉ុន្តែរដ្ឋាភិបាលព្យាយាមបិទបាំងការពិត។

 

 

រហូតមកដល់ពេលនេះ លោកឌូតឺតេមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺខូវីដ១៩នៅឡើយទេ, ស្របពេលដែលប្រទេសហ្វ៊ីលីពីននៅតែបន្តរងគ្រោះខ្លាំងដោយសារជំងឺនេះ ជាមួយនឹងចំនួនអ្នកជំងឺសរុបកើនឡើងដល់ជាង៨សែន ៧ម៉ឺននាក់។ នៅតាមមន្ទីរពេទ្យ សឹងតែរកកន្លែងសម្រាប់ដាក់អ្នកជំងឺបន្ថែមទៀតលែងបាន។

 

 

ងាកមកបញ្ហាលោកឌូតឺតេវិញម្ដង។ ដើម្បីបង្ហាញថាលោកមានសុខភាពល្អជាធម្មតា, ជំនួយការជិតស្និទ្ធរបស់លោកបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញរូបលោកឌូតឺតេវាយកូនគោល ជិះម៉ូតូ និងរត់ហាត់ប្រាណ។ លោកឌូតឺតេបង្ហាញមុខកាលពីថ្ងៃ២៩ ខែមីនា ប៉ុន្តែបានអាក់ខានកាលពីថ្ងៃទី៧ខែមេសា។

 

 

កាលនោះ លោកលើកហេតុផលថាដើម្បីការពារខ្លួនមិនឲ្យឆ្លងជំងឺខូវីដ១៩ ព្រោះបុគ្គលិកបម្រើការនៅក្នុងជួររដ្ឋាភិបាលកំពុងតែឆ្លងជំងឺនេះយ៉ាងខ្លាំង។ សូម្បីតែអង្គរក្សរបស់លោក១ចំនួនក៏ឆ្លងជំងឺនេះផងដែរ៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024