ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

The Rock បង្ហាញមហិច្ឆតាឈរ ឈ្មោះជាប្រធានាធិបតីអាមេរិក

១៣ មេសា ២០២១ | កម្សាន្ដ


 

តារាសម្តែង និង  អតីតកីឡាកាស អាមេរិក Dwayne Johnson (ធ្វេន ចនសុន) ហៅ  The Rock បាន និយាយ ថាលោក នឹង ឈរ ឈ្មោះ ជា ប្រធានាធិបតី សហរដ្ឋ អាមេរិក ប្រសិន បើ មាន ការ គាំទ្រ គ្រប់គ្រាន់ ពី ប្រជាជនអាមេរិក។


ក្នុង បទសម្ភាសនន៍ ជាមួយ កម្មវិធីទូរទស្សន៍ "Today” ដែល ចាក់ផ្សាយ កាល ពី ថ្ងៃ ចន្ទ តារា  តារាសម្តែង អាមេរិក Dwayne Johnson (ធ្វេន ចនសុន) និយាយ ថា លោក មានគោលដៅ បង្រួបបង្រួម អាមេរិក  ហើយ ប្រសិន បើ ការ ឈរឈ្មោះ របស់លោក  ជា អ្វីដែល ប្រជាជន អាមេរិក ចង់ បាន លោក នឹង  ធ្វើ វា។

 

 

យ៉ាង ណាមិញ អតីតតារា កីឡាកាស រូបនេះ មិន បាន និយាយ ថា តើ គណបក្ស មួយ ណា ដែល  លោក  នឹង ធ្វើជា តំណាង ឬ ពេល ណាដែល  លោក អាច ចាប់ ផ្តើមឈរ ឈ្មោះ សម្រាប់ តំណែង ធំ ក្នុង សេតវិមាន ននោះ ទេ។

 


សូម បញ្ជាក់ថា កិច្ចសម្ភាស  ជាមួយ តារាវ័យ ៤៨ឆ្នាំ រូប នេះ បាន ធ្វើឡើង បន្ទាប់ ពី ការ ស្ទង់មតិ សាធារណៈ តាម អ៊ិនធឺរណែត កាល ពី សប្តាហ៍ មុនមួយ បាន រក ឃើញ ថា ប្រជាជន អាមេរិក ប្រហែល ៤៦% នឹង ពិចារណា បោះឆ្នោត ឱ្យរូប លោក។

 

 

ពាក់ព័ន្ធលទ្ធផល បោះឆ្នោត នេះ តារាសាច់ដុំ ក្នុងភាពយន្ត “Fast & Furious” ដែល ធ្លាប់ បង្ហាញ បំណង ឈរ ឈ្មោះនេះ រាប់ ឆ្នាំមក ហើយ បាន បញ្ចេញ យោបល់ តាម បណ្ដាញ Twitter ថា លោក មិន នឹក ស្មាន ថា ប្រជាជន អាមេរិក ចង់ ឲ្យ តារា  អត់ មាន សក់ ស្បែក ខ្មៅ ចាក់សាក់ ប្រមឹក ស្រា ដូច  លោក  ឡើង  ធ្វើ ជា ប្រធានាធិបតី នោះ ទេ តែ បើ វា អាច កើត ឡើង ពិត មែន នេះ ជា កិត្តិយស ធំ ធេង ណាស់ ដែល លោក បាន បម្រើ ប្រជាជន អាមេរិក ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024