ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

“Godzilla vs. Kong” នៅតែកើបចំណូលបានច្រើនទោះមានការរំខានពីកូវីដ

១៣ មេសា ២០២១ | កម្សាន្ដ


 

ភាពយន្ត  “Godzilla vs. Kong”  នៅ ឈរ នៅ ចំណាត់ថ្នាក់ លេខ  ១ដដែល លើ តារាង Box Office អាមេរិក សប្ដាហ៍ នេះ ខណៈ ចំណូល សរុប ឡើង ដល់ ៣៥០លាន ដុល្លារ

 


ភាពយន្ត សង្គ្រាម សត្វ ចម្លែក “Godzilla vs. Kong”  នៅ ឈរ នៅ ចំណាត់ថ្នាក់ កំពូល លើ តារាង ចំណូល ភាពយន្ត Box Office អាមេរិក សប្ដាហ៍ នេះ ដោយអាចរក បាន ១៣,៤ លានដុល្លារ ទៀត  សម្រាប់ សប្តាហ៍ទី ២ នៃ ការ ចេញ បញ្ចាំង នៅ អាមេរិក ខណៈ ចំណូល សរុប ទូទាំង ពិភពលោក ឡើង ដល់ ៣៥០លាន ដុល្លារ។

 


គិត តែ នៅ សហរដ្ឋ អាមេរិក ភាពយន្តរបស់ផលិតកម្ម Warner Brothers មួយ នេះ អាច រក បាន ជិត ៧០លាន ដុល្លារ បើ ទោះ ជា រោងកុន ភាគ ច្រើន ត្រូវ បាន កំណត់ចំនួន អ្នក ទស្សនា ដោយ សារ វិធានការ ការពារ ជំងឺកូវីដ ១៩ ក៏ ដោយ។

 


ក្រឡេក មើល ចំណាត់ថ្នាក់ លេខ  ២សប្ដាហ៍ នេះ គឺ ជា ភាពយន្តបែប ឧក្រិដ្ឋកម្ម  “Nobody” ពី ផលិតកម្ម Universal ដែល អាច រក ចំណូល បាន ២,៦លាន ដុល្លារ ក្នុង សប្ដាហ៍ ទី ៣ របស់ ខ្លួន។

 


ភាពយន្ត រន្ធត់ ថ្មី រឿង “The Unholy” ពី ផលិតកម្ម Sony Picture បាន ជាប់ចំណាត់ថ្នាក់ ទី៣ ជាមួយ ចំណូល ២,៤លាន ដុល្លារ ស្រប ពេល ភាពយន្ត របស់ Disney រឿង “Raya and the Last Dragon” បាន ជាប់ ចំណាត់ថ្នាក់ លេខ ៤ ជាមួយ ចំណូល ២,១លាន ដុល្លារ នៅ សប្ដាហ៍ ចុង ក្រោយ នេះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024