ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ កុំឱ្យពលរដ្ឋនាំគ្នាដណ្ដើមចាក់វ៉ាក់សាំង តាមផែនការញុះញង់របស់អតីតមេដឹកនាំបក្សប្រឆំាង

១៣ មេសា ២០២១ | ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសានេះ  បានផ្ញើសារបន្ទាន់ជាសំឡេង អំពាវនាវកុំឱ្យពលរដ្ឋខ្មែរនាំគ្នាទៅដណ្តើមចាក់វ៉ាក់សាំង តាមការញុះញង់របស់អតីមេដឹកនាំបក្សប្រឆំាង លោក សម រង្ស៊ី។ លោកសមរង្ស៊ី ដែលបានប្ដូរផែនការរបស់ខ្លួន ពីការរិះគន់វ៉ាក់សាំងចិនថា យកមកសម្លាប់ពលរដ្ឋខ្មែរ ពេលនេះ លោកសមរង្ស៊ី បែរជាមកអំពាវនាវឱ្យពលរដ្ឋខ្មែរនាំគ្នាទៅចាក់វ៉ាក់សាំងចិនជំនួសវិញ។

 


សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការអំពាវនាវរបស់លោកសមរង្ស៊ីដូច្នេះ មិនមែនជាបំណងល្អនោះទេ ប៉ុន្តែគឺជាផែនការពិសពុល ដែលចង់ឱ្យពលរដ្ឋ ទៅដណ្តើមវ៉ាក់សាំង ខណៈដែលកម្ពុជា នៅមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រឹងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋទៅតាមលំដាប់លំដោយ អោយបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ឲ្យបានយ៉ាងតិចក៏ ១០លាននាក់ដែរ៕

 

 


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024