ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ៊ឺរ៉ង់និងកូរ៉េខាងត្បូងសង្ឃឹមទំនាក់ទំនងទ្វេរភាគីប្រទេសទាំងពីរប្រសើរឡើងវិញ

 

មន្ត្រីនៃប្រទេសអ៊ឺរ៉ង់ និងប្រទេសកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃអាទិត្យថា ប្រទេសទាំងពីរ សង្ឃឹមថាទំនាក់ទំនងទ្វេរភាគីរបស់ពួកគេនឹងប្រសើរឡើងវិញ បន្ទាប់ពីទណ្ឌកម្មសហរដ្ឋអាមេរិក បានធ្វើអោយធ្លាក់ចុះការនាំចេញរបស់អ៊ឺរ៉ង់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងមួលនិធិអ៊ឺរ៉ង់ត្រូវបង្កកនៅក្នុងធនាគារប្រទេស កូរ៉េខាងត្បូង។

 

 

 

 

 

 

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតេហេរ៉ង់ថា« ខ្ញុំចង់និយាយថា ដំណើរទស្សនៈកិច្ចរបស់ខ្ញុំមកកាន់ប្រទេសអ៊ឺរ៉ង់ គឺជាសញ្ញានៃការប្តេជ្ញាដ៏រឹងមាំពីប្រទេសកូរ៉េខាងត្បូង ក្នុងការពង្រីកទស្សនៈវិស័យទ្វេរភាគីសម្រាប់ពេលអនាគត»។

 

 

ថ្លែងក្រោយជំនួបជាមួយអនុប្រធានាធិបតីអ៊ឺរ៉ង់លោក Eshaq Jahangiri នោះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានលើកឡើងថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបតិ្តការ ទ្វេរភាគីឆាប់រហ័សនៅក្នុងគ្រប់វិស័យឆាប់ៗនៅពេលដែលផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម ឬ (JCPOA)មានឡើងវិញ។

 

 

ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើឡើងនៅ២ថ្ងៃក្រោយពីប្រទេសអ៊ឺរ៉ង់ដោះលែងនាវាកូរ៉េខាងត្បូង និងនាវិកកូរ៉េខាងត្បូងដែលបានចាប់ឃុំខ្លួនចាប់តាំងពីខែមករាមក។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024