ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

The Weeknd និង Harry Styles នាំមុខគេក្នុងបញ្ជីបេក្ខភាពពានរង្វាន់ iHeart Music

១២ មេសា ២០២១ | កម្សាន្ដ



បញ្ជី បេក្ខភាព ប្រកួត ប្រជែង ពាន រង្វាន់តន្ត្រីអន្តរជាតិ iHeartRadio Music Awards ទើប តែ ត្រូវ បាន បញ្ចេញ កាល ពី  ថ្មីៗ  ដោយ ក្នុង នោះ តារាចម្រៀង The Weeknd, Harry Styles និង Taylor Swift មាន ឈ្មោះ ប្រកួត ដណ្ដើម ពាន ច្រើន ជាង គេ

 

 


តារាចម្រៀង  កាណាដា The Weeknd (ឌឹ វីកឃេន) បាន នាំ មុខ គេ ក្នុង បញ្ជី បេក្ខភាព ពាន រង្វាន់ iHeartRadio ឆ្នាំ នេះ ដោយ មាន ឈ្មោះ ដណ្ដើម ពាន ចំនួន ៨ ផ្នែក ខណៈ តារា ចម្រៀង រ៉េប  Megan Thee Stallion (មេហ្គេន ធី ស្ដាលៀន) និង Roddy Ricch (រ៉ូឌី រីច) មានឈ្មោះ ដណ្ដើម ពាន ម្នាក់ ៧ ផ្នែក, តារាចម្រៀង Harry Sytles មានឈ្មោះដណ្ដើម ពាន ៦ផ្នែក និង Justin Bieber មាន ឈ្មោះ ដណ្ដើម ពាន ៥ផ្នែក។

 

 

 

សិល្បករ ដែល មានឈ្មោះប្រកួតប្រជែង ពាន រង្វាន់ ច្រើន បន្ទាប់ ទៀត មានដូចជា Taylor Swift, Billie Eilish និង ក្រុមចម្រៀង BTS ផង ដែរ។

 

 


កម្មវិធី ប្រកាស ជយលាភី ពាន រង្វាន់ iHeartRadio Music នឹង ប្រព្រឹត្ត ទៅ នៅ ថ្ងៃទី ២៧ ខែ ឧសភា នៅ មហោស្រព Dolby (ដូលប៊ី) ទីក្រុង  Los Angeles។ គួរ បញ្ជាក់ថាឆ្នាំ ២០២១នេះ គឺ ជា ឆ្នាំ ទី ៨ហើយ ដែល កម្មវិធី នេះ បាន ប្រារព្ធ ឡើង បន្ទាប់ ពី កម្មវិធី ឆ្នាំ ២០២០ ត្រូវ បាន រំសាយ ដោយ សារ ជំងឺកូវីដ ១៩។

 

 


ជយលាភីសម្រាប់កម្មវិធី ពាន រង្វាន់ នេះ ត្រូវ បាន ជ្រើសរើស ដោយ ផ្អែក តាម ទិន្ន័យ លក់ដាច់ របស់ បទ  ចម្រៀង និង អាល់ប៊ុម ការ ចាក់ ផ្សាយ តាម វិទ្យុ និង លើសេវា Streaming ផ្សេងៗ  ក្នុង រយៈពេល ពេញ មួយ ឆ្នាំ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024