ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រញ្ជួយដីបានសម្លាប់មនុស្សយ៉ាងតិច៨នាក់នៅតំបន់ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

 

មានមនុស្សយ៉ាងតិច៨នាក់ស្លាប់ ក្រោយរញ្ជួយដីកម្លាំង៦,៧រ៉ិចទ័រ បានវាយប្រហារនៅជិតកោះចាវ៉ា(Java) ប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្តាហ៍កន្លងទៅ ខណៈប្រទេសនេះជួបគ្រោះមហន្តរាយធម្មជាតិ។ ប្រទេសឥណ្ឌូនេស៊ី នៅតែកំពុងដោះស្រាយបញ្ហាក្រោយពេលដែលព្យុះស៊ីក្លូនត្រូពិចវាយប្រហារនៅមុននេះ។

 

 

 

 

 

រញ្ជួយដីដែលកើតមានឡើង រួមនិងរញ្ជួយដីកម្លាំងតូចៗដែលកើតក្រោយជាច្រើនបន្តបន្ទាប់ទៀតនោះ បានធ្វើអោយលំនៅដ្ឋានរាប់រយខ្នងរងការខូចខាត រួមទាំងសាលារៀន និងការិយាល័យរដ្ឋបាលរបស់អាជ្ញាធរប្រចាំតំបន់ផងដែរ។ 

 

 

យោងតាមអាជ្ញាធរក្នុងតំបន់ ភូមិម៉ាជៀង(Majiang) ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ឃើញថា លំនៅដ្ឋានពលរដ្ឋក្នុងតំបន់ចំនួន៩០ភាគរយ ត្រូវរលំក្លាយជាគំនរបាក់បែក ហើយពលរដ្ឋក្នុងតំបន់កំពុងរង់ចាំជំនួយពីរដ្ឋាភិបាល។

 


ពលរដ្ឋក្នុងតំបន់រៀបរាប់ថា មានពលរដ្ឋជាច្រើនគ្រួសារបាត់បង់លំនៅដ្ឋានរបស់ពួកគេ ហើយពួកគេ ពិតជាត្រូវការជំនួយជាចាំបាច់ណាស់ពិសេសតម្រូវការជាមូលដ្ឋាន។

 

 

 

 

 

 

អ្នកជំនាញជាច្រើនរូបបានលើកឡើងថា ប្រទេសឥណ្ឌូនេស៊ីកំពុងតែស្ថិតនៅចំកណ្តាលពេលវេលារដូវភ្លៀង ហើយប្រធានមជ្ឈមណ្ឌលទទួលបន្ទុកបញ្ហារលកយក្សស៊ូណាមិ និងរញ្ជួយដីរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងជម្រុញអោយអ្នកទាំងឡាយដែលស្ថិតនៅក្នុងតំបន់រងគ្រោះអោយបន្តរក្សាការប្រុងប្រយ័ត្ន ដោយសារភ្លៀងធ្លាក់ខ្លាំងនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខជាបន្តទៀត ដែលអាចនឹងធ្វើអោយកើតមានគ្រោះទឹកជំនន់ភ្លាមៗ និងគ្រោះមហន្តរាយបាក់ដី។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024