ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ភាពយន្ត “Top  Gun”  ធ្វើឲ្យបណ្ដារោងកុនខកចិត្តក្រោយប្រកាសពន្យារពេលទៀត

១២ មេសា ២០២១ | កម្សាន្ដ


ភាពយន្តថ្មី របស់កំពូល តារា សម្ដែង Tom Cruise រឿង “Top: Marverick” បាន លើក ពេល បញ្ចាំង ពី ខែ កក្កដា ទៅ ខែ វិច្ឆិកាវិញ ដែល មាន ន័យ ថា បណ្ដា រោងកុននឹង ត្រូវ បាត់បង់ ភាពយន្ត ធំ មួយ ទៀត ដើម្បី ស្ដារ ចំណូល ឡើង  វិញ ក្នុង រដូវ  ក្ដៅ  នេះ។

 


យោង  តាម ការ ប្រកាសផលិតកម្ម Paramount Pictures  កាល ពី ចុង សប្ដាហ៍ ភាពយន្ត “Top Gun” វគ្គ ថ្មី នឹង ត្រូវ ចេញ  បញ្ចាំង នៅ ថ្ងៃ ទី ១៩ ខែ វិច្ឆិកា ខណៈ ភាពយន្ត របស់ Tom Cruise មួយ រឿង ទៀត គឺ “Mission: Impossible” វគ្គ ៧ នឹង ត្រូវ លើក ទៅ បញ្ចាំង នៅ ខែ ឧសភា ឆ្នាំ ២០២២ វិញ។

 


គួរ បញ្ជាក់ ថាកន្លង ទៅ បណ្ដា ក្រុមហ៊ុន រោងភាពយន្ត ធំ ៗ លើ ពិភពលោក ដូច ជា AMC Entertainment, Cineworld និង Cinemark បាន ដាក់ ការ រំពឹង  ខ្ពស់ថា នឹង ការ ចេញ បញ្ចាំង ភាពយន្ត ធំៗនឹង អាចឲ្យ ពួក គេ  ប្រមូល ចំណូល ឡើងវិញ  នៅរដូវ ក្ដៅ  ចន្លោះ ខែ មិថុនា ទៅខែ សីហា នេះ  បន្ទាប់ ពី ត្រូវ បិទទ្វារ ជាង មួយ ឆ្នាំ ដោយ សារ តែ ការ រាតត្បាត ជំងឺកូវីដ ១៩។

 

 

ទោះ យ៉ាងណា ភាពយន្ត ធំៗ ជា ច្រើនដូចជាវគ្គ ថ្មី នៃ រឿង “James Bond”, “Batman” និង “Spider Man” ដែល គ្រោង  ចេញ បញ្ចាំង ក្នុង ចន្លោះ ពេល នេះ បាន ប្រកាស ពន្យារ ពេល ជា បន្តបន្ទាប់ ។ មក ទល់ ពេលនេះ មានតែ ភាពយន្ត “Fast & Furious” វគ្គ៩ ដែល នៅ តែ រក្សា កាល បរិច្ឆេទ   ចេញ  បញ្ចាំង នៅ ថ្ងៃទី២៥ ខែ មិថុនា ខណៈ ភាពយន្ត “Black Widow” របស់ Marvel នឹង ត្រូ វ ចេញ បញ្ចាំង នៅ រោងភាពយន្ត និង លើ អនឡាញ តាម សេវា Disney+ តំណាល គ្នា នៅ  ថ្ងៃទី៩ ខែ ឧសភា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024