ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃចំនួន៩៨៥នាក់

 

 

 

 

មជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ នៅថ្ងៃច័ន្ទនេះ បានអោយដឹងថា ប្រទេសថៃ មានមនុស្សឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃថ្មីចំនួន៩៨៥នាក់ ដែលនេះជាតួលេខខ្ពស់បំផុតនៅប្រទេសថៃ ក្នុងពេលត្រឹមតែមួយថ្ងៃ ចាប់តាំងពីជំងឺកូវីដ១៩ផ្ទុះការឆ្លងរាលដាលនៅប្រទេសថៃក្នុងឆ្នាំ២០២០។ ប្រទេសថៃ កំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងរាលដាលជំងឺកូវីដ១៩លើកទី៣ និងវីរុសកូវីដ១៩បំលែងខ្លួនដែលមានការឆ្លងរាលដាលឆាប់រហ័ស។

 

 

 

ចាប់តាំងពីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីអំឡុងចុងឆ្នាំ២០១៩ និងមានការឆ្លងរាលដាលនៅទូទាំងពិភពលោកមកទល់និងពេលនេះ ឃើញថា ប្រទេសថៃ ដែលជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសរងគ្រោះដោយសារជំងឺកូវីដ១៩ផងដែរនោះ នៅទូទាំងប្រទេសថៃ ជំងឺកូវីដ១៩បានឆក់យកជីវិត មនុស្សចំនួន៩៧នាក់ និងមានមនុស្ស៣៣,៦១០នាក់ជាអ្នកជំងឺកូវីដ១៩។

 

 


យោងតាមWorldometer នៅត្រឹមម៉ោង១១ព្រឹកថ្ងៃច័ន្ទ តួលេខអ្នកជំងឺកូវីដ១៩នៅទូទាំងសកលលោក បានកើនឡើងដល់១៣៦,៦៤លាននាក់ ប៉ុន្តែក៏មានមនុស្ស១១២,៨៣លាននាក់ បានទទួលការព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩នេះផងដែរ។ ចំណែកមនុស្ស២,៩៥លាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

 

 


ប្រទេសថៃ ស្ថិតនៅក្នុងលំដាប់ថ្នាក់ប្រទេសទី១១៣ នៅក្នុងបញ្ជីពិភពលោកជាប្រទេសដែលមានឆ្លងជំងឺកូវីដ១៩ច្រើនបំផុត ខណៈប្រទេសលំដាប់ទី១គឺសហរដ្ឋអាមេរិកដែលមានអ្នកជំងឺកូវីដ១៩ចំនួន៣១,៩២លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌាដែលមានអ្នកជំងឺកូវីដ១៩ចំនួន១៣,៥២លាននាក់ និងប្រទេសប្រេស៊ីលមានអ្នកជំងឺកូវីដ១៩ចំនួន១៣,៤៨លាននាក់ ចំណែកប្រទេសបារាំងមាន៥,០៥លាននាក់ និងប្រទេសរុស្ស៊ីមាន៤,៦៤លាននាក់។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024