ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សារព័ត៌មាននិងមេដឹកនាំពិភពលោកផ្សព្វផ្សាយនិងចូលរួមមរណទុក្ខការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ចក្រភពអង់គ្លេស

 

 

សារព័ត៌មាន និងមេដឹកនាំ១ចំនួននៅលើពិភពលោកផ្សព្វផ្សាយ និងចូលរួមមរណទុក្ខការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វ៊ីលីព នៃចក្រភពអង់គ្លេស។

 

 

 

 

 

 

ដំណឹងស្ដីពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វ៊ីលីព នៃចក្រភពអង់គ្លេស កាលពីយប់មិញ ត្រូវសារព័ត៌មានចុះផ្សាយព្រោងព្រាត។ នៅក្នុងចំណោមនោះក៏មានសារព័ត៌មានរបស់បារាំង និងរុស្ស៊ីផងដែរ។

 

 

ព្រះអង្គម្ចាស់ហ្វ៊ីលីពជាស្វាមីរបស់ព្រះមហាក្សត្រិយានីអេលីហ្សាបែតទី២ អស់រយៈពេលជាង៧០ឆ្នាំ។ ព្រះអង្គបានជួយរៀបចំកែសម្រួលរបបរាជានិយមនៅអង់គ្លេសឲ្យមានលក្ខណៈទំនើបស្របតាមកាលៈទេសៈ និងសម័យកាលវិវត្តនៃសង្គមជាតិ។

 

 

 

 

 

 

 

 

 

ព្រះអង្គក៏ជាអ្នកដែលជួយរៀបចំសណ្ដាប់ធ្នាប់នៅក្នុងព្រះរាជវង្សានុវង្ស ដោយឆ្លងកាត់វិបត្តិជាច្រើនលើកច្រើនសា។ នៅពេលសុគត, ព្រះអង្គមានព្រះជន្ម៩៩វស្សា។ មេដឹកនាំប្រទេសខ្លះសម្ដែងមរណទុក្ខជាមួយព្រះញាតិវង្សានុវង្សអង់គ្លេស។

 

 

នៅក្នុងនោះ មានលោកចូបៃដឹន ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីម៉ិកស៊ីកូផងដែរ។ លោកបៃដឹនចាត់ទុកព្រះអង្គម្ចាស់ហ្វ៊ីលីពជាបុគ្គលគំរូ៕

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024