ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការចំណាយទៅលើ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អាចនឹងកើនឡើងដល់ ៤ទី្រលានដុល្លារ ក្នុងឆ្នាំ ២០២១

០៩ មេសា ២០២១ | សេដ្ឋកិច្ច



ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន Gartner Inc បានព្យាករណ៍ថា ការចំណាយទៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អាចនឹងកើនឡើង ៨% នៅក្នុងឆ្នាំ ២០២១ គិតជាទឹកប្រាក់ជាង ៤ទ្រីលានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។


Story: ប្រធានមន្រ្តីផ្នែកព័ត៌មាន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានផ្លាស់ប្តូរ ប្រព័ន្ធបច្ចេកវិទ្យាសេរីចាស់របស់ពួកគេ ដែលប្រើប្រាស់អំឡុងពេលវិបត្តិមេរោគកូវីដ១៩ ទៅរកគម្រោងដែលធំជាងនេះ។


ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាព័ត៌មាន Gartner បានបន្ថែមថា ការចំណាយក្នុងឆ្នាំ ២០២១នេះ គឺលើសឆ្នាំ ២០២០ ដល់ទៅ ៨% ហើយពួកគេរំពឹងថា វានឹងអាចជួយឲ្យ វិស័យបច្ចេកវិទ្យាព័ត៌មាន រក្សាបាននូវកំណើនថេរ មុនពេលវិបត្តិមេរោគកូវីដ១៩ ធ្វើឲ្យសេដ្ឋកិច្ចសកល ជាប់គាំង។

 


អាជីវកម្មជាច្រើន បានចាប់ផ្តើមប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីជួយដល់ការបំពេញការងារពីក្រៅកន្លែងធ្វើការ និងការបង្កើតប្រព័ន្ធការងារនៅលើអ៊ឺនធឺណេត ដែលធានាបានថា បុគ្គលិករបស់ពួកគេ នៅតែអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព។

 


គួរជម្រាបដែរថា ដោយសារតែការផ្ទុះឡើងនូវវិបត្តិមេរោគកូវីដ១៩ នៅក្នុងឆ្នាំ ២០២០កន្លងទៅ អាជីវកម្មជាច្រើន បានចាប់ផ្តើមផ្លាស់ប្តូរមកប្រើប្រាស់បច្ចេកវិទ្យា ដែលធ្វើឲ្យការចំណាយរបស់ពួកគេ មានជាង ៣,៨ទ្រីលានដុល្លារអាមេរិក ហើយតួលេខនេះ នឹងបន្តកើនឡើងក្នុងឆ្នាំ ២០២១នេះ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024