ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងចែករំលែកការចំណាយលើវិស័យការពារជាតិរួមគ្នា

 

 

 

 

ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងចែករំលែកការចំណាយលើវិស័យការពារជាតិរួមគ្នានៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។

 


កិច្ចព្រមព្រៀងនេះធ្វើឱ្យប្រទេសកូរ៉េខាងត្បូងកើនឡើងចំនួន ១៣.៩% ក្នុងការចូលរួមចំណាយដល់កងទ័ពអាមេរិកប្រហែល ២៨ ៥០០ នាក់នៅប្រទេសកូរ៉េខាងត្បូងសម្រាប់ឆ្នាំ២០២១ដែលជាការចំណាយប្រចាំឆ្នាំច្រើនបំផុតក្នុងពេលជិត២ទសវត្សរ៍មកនេះ។

 


ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើនៅទីក្រុងសេអ៊ូលក្រោមវត្តមានអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ឆូ ជុងកាក់ (Choi Jong-kuk) និងភារធារីអាមេរិកលោក រ៉ូប រ៉េបសុន (Rob Rapson)។ វត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងនេះគឺដើម្បីកំញើញប្រទេសកូរ៉េខាងជើងនិងជាការផ្ញើសារដល់ប្រទេសចិនពីឥទ្ធិពលនិងសមត្ថភាពអាមេរិកនៅតំបន់អាស៊ីផងដែរ៕

 

 

 


ប្រែសម្រួល៖SN

 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024